• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៣ ព្រឹក

ដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសចិននៅថ្ងៃទី14-16ខែកញ្ញានេះសម្តេចធិបតីនឹងពិ ភាក្សាលើវិស័យឧស្សាហកម្មនិងកសិកម្ម

ភ្នំពេញ÷សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅថ្ងៃទី14-16ខែកញ្ញាឆ្នាំ2023។ក្នុងដំណើរទស្សនកិច្ចនេះសម្តេចធិបតីហ៊ុនម៉ាណែតនឹងពិភាក្សាគ្នាអំពីសហប្រតិបត្តិការលើវិស័យឧស្សាហកម្មនិងកសិកម្ម។នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនអ្នក ស្រីម៉ៅនីង(Mao Ning)លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី11ខែ កញ្ញាឆ្នាំ2023។ តបតាមការអញ្ជើញរបស់លោកលីឈាង (LiQiang)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនសម្តេចធិបតីហ៊ុនម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅថ្ងៃព្រហស្បត្តិ៍ទី14ដល់ថ្ងៃទី16ខែ កញ្ញាខាងមុខនេះ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មានXinhua អ្នកស្រីម៉ៅនីងអ្នកនាំពាក្យក្រសួងការបរ ទេសចិនបានលើកឡើងថាប្រធានាធិបតី Xi Jinpinនឹងជួបពិភាក្សាជាមួយសម្តេចធិបតីហ៊ុនម៉ាណែតហើយសម្តេចធិបតីក៏នឹងជួបពិភាក្សាជាមួយលោកLi Qiangនិងលោកចាវឡឹជី(Zhao Leji)ប្រធានគណ: កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជា ជនទូទាំងប្រទេសចិន។ គួរបញ្ជាក់ថានេះគឺជាដំណើរទស្សនកិច្ចផ្លូវ ការលើកដំបូងរបស់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិនចាប់តាំងពីឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីថ្មី។ជំនួបនេះត្រូវបានធ្វើឡើងស្របពេលឆ្នាំនេះគឺជាខួបលើកទី65នៃការបង្កើតទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។

ទីភ្នាក់ងារសារព័ត៌មានXinhuaបានឲ្យដឹងទៀតថាអ្នកស្រីម៉ៅនីងបានលើកឡើងទៀតថាប្រទេសចិនសង្ឃឹមថាតាមរយ:ដំណើរទស្សនកិច្ចលើកនេះបង្ហាញពីដំណើរឆ្ពោះ ទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំង2ក្នុងដំណាក់ កាលបន្តបន្ទាប់។ អ្នកស្រីម៉ៅនីងមានប្រសាសន៍ថា÷"យើងសង្ឃឹមថានឹងផ្តល់នូវគំនិតផ្តួចផ្តើមកិច្ចសហ ប្រតិបត្តិការមួយចំនួនដូចជាច្រករបៀងអភិ វឌ្ឍន៍ឧស្សាហកម្មអង្ករនិងត្រីហើយរួមគ្នាឆ្ពោះទៅរកយុគ្គសម័យថ្មីនៃការកសាងគុណ ភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់សម្រាប់សហគមន៍ចិន-កម្ពុជាជាមួយអនាគតរួមគ្នា"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ