• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៩ ព្រឹក

រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ មាន ទឹកប្រាក់ ជិត ៣២ ពាន់ លាន ដុ ល្លារអាមេរិក

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ មាន ទឹកប្រាក់ ជិត ៣២ ពាន់ លាន ដុ ល្លារអាមេរិក ធ្លាក់ចុះ ជាង ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ទិន្នន័យបានបង្ហាញថា ការផ្លាស់ប្តូរ ទំនិញ រវាង ប្រទេស កម្ពុជា និង ប្រទេស ដៃគូ អន្តរជាតិ ទាំងអស់ ក្នុង រយៈ ពេល ៨ ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ មានតម្លៃ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥% ធៀប នឹង រយៈពេល ដូចគ្នា ឆ្នាំ ២០២២ ប៉ុន្តែ ការនាំចេញ របស់ កម្ពុជា គឺ នៅ រក្សាបាន កំណើន វិជ្ជមាន ។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ចំនួន ១៥,៦៩២ លានដុល្លារ កើនឡើងចំនួន ០.៣២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន ១៥,៦៤១ លានដុល្លារ។ ខណៈកម្ពុជានាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិន មានតម្លៃជាង៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង ៧៧០លានដុល្លារ ថយចុះ ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦ ៣លានដុល្លារ ថយចុះ ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។ ចំពោះទំនិញដែលកម្ពុជាបាននាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ៤.៥ពាន់លានដុល្លារ ថយចុះ ២០ .៩%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ជាង ១ពាន់លានដុល្លារ កើនឡើង ៩៨.៥%, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរមានតម្លៃជាង ១.៨ពាន់លានដុល្លារ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូមាន ៣០៨លានដុល្លារ កើនឡើង ៥៥.៣% និងបន្លែដែលអាចបរិភោគបានមានតម្លៃ ៣៣២លានដុល្លារ កើនឡើង ២២.៣%៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ