• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៥ ព្រឹក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យជាជាតិអ៊ីរ៉ង់ម្នាក់ ករណីបន្លំលួចទ្រព្យសម្បត្តិ នៅផ្ទះវ៉ីងវេរលុយ ក្នុងសង្កាត់បឹងកក់ទី២

ភ្នំពេញ៖ តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២:២០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មភាពបន្លំលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅផ្ទះវ៉ីងវេរលុយអស់ទឹកប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិច) នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចកន្លែងវ៉ីងវេរលុយ ស្ថិតនៅលេខ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ PAHANGEH MORTEZA ភេទប្រុស ជនជាតិអឺរ៉ង់ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ វត្ថុតាងចាប់យក៖ កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ ក្នុងកាបូបមានប័ណ្ណបើកបររថយន្ត មួយច្បាប់, ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ, លុយខ្មែរ ចំនួន១០,០០០,០០០៛ (ដប់លានរៀល) , លុយដុល្លារ ចំនួន៣៥៤០$ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិច), លុយឥណ្ឌូនេស៊ី ចំនួន៣៥៥រៀល និងលុយសាំងហ្គាពួរ ២ដុល្លារ ជារបស់ជនសង្ស័យ។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការប្រគល់លុយចំនួន៥០០$ ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ