• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៩ ព្រឹក

គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី23 [CIFIT23]

ប្រទេសចិន÷នៅរសៀលថ្ងៃទី11ខែកញ្ញាឆ្នាំ2023ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ឲ្យដឹងថាតបតាមការអញ្ជើញរបស់ ក្រសួងពាណិជ្ជកម្មចិនលោកនុតអ៊ុនវ័ណរ៉ាអគ្គរងគណ:កម្មាធិការវិនិយោគកម្ពុជាបានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ ជាចូលរួមCIFIT23នៅទីក្រុងXiamenសា ធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី7-9 ខែកញ្ញាឆ្នាំ 2023កន្លងទៅថ្មីៗនេះ។ដំណើរទស្សនកិច្ចខាងលើមានគោលបំណង(១)ជំ រុញសកម្មភាពវិនិយោគទៅវិញទៅមក(២) ផ្សព្វផ្សាយពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគកម្ពុជានិង(៣)ចែករម្លែកអំពីបច្ចុប្ប ន្នភាពច្បាប់,បទប្បញ្ញត្តិនិងគោលនយោ បាយព្រមទាំង(៤)ពិភាក្សាអំពីនិន្នាការថ្មីនៃការវិនិយោគក្នុងបរិយាការណ៍ដែលសកល លោកយើងកំពុងប្រឈម។

ក្នុងដំណើរទស្សនកិច្ចការងារខាងលើលោកអគ្គលេខាធិការរងបានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឹះក្នុងវេទិកាជំរុញវិនិយោគអន្តរ ជាតិឆ្នាំ 2023 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី7ខែកញ្ញាឆ្នាំ2023 និងវេទិកាស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយ(RCEP)ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី8ខែកញ្ញាឆ្នាំ2023។គួរបញ្ជាក់ជូនផងដែរថានៅក្នុងសុន្ទរកថាគន្លឹះឯកឧត្តមបានសង្កត់ធ្ងន់អំពីតួនាទីរបស់ស្ថាប័នទាក់ទាញវិនិយោគរបស់កម្ពុជាក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានវិនិយោគនិងកិច្ចសម្រួលវិនិយោគតាមរយ:ការប្រកាសឲ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះឯកឧត្តមក៏បានរំលេចផងដែរអំពីយុទ្ធសា ស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកា លទី7ដែលផ្តោតសំខាន់លើ(១)ការអភិវឌ្ឍមូលធនមនុស្ស(២)ការធ្វើពិពិធកម្មសេដ្ឋ កិច្ចនិងបង្កើនភាពប្រកួតប្រជែង(៣)ការអភិវឌ្ឍវិស័យឯកជននិងការងារ(៤)ការអភិវឌ្ឍប្រកបដោយភាពធន់,ចីរភាពនិងបរិយាបន្ននិង(៥)ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ