• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣០ ព្រឹក

នគរបាលឃាត់ខ្លួនជនជាតិថៃប្រុសស្រី០៣នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅក្រុងប៉ោយប៉ែត នឹងបានបញ្ជូនខ្លួនទៅតុលាការ

បន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំ និង បទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ធិន ស៉ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃប្រុសស្រី៣នាក់ ពាក់ពន្ធ័ករណីជួញដូរថ្នាំញៀន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។ នៅវេលាម៉ោង ០៧និង៣០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាសង្ស័យមានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះទៅដល់គោលដៅភ្លាមៗនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ បុ្រស ស្រី ចំនួន០៣នាក់ ៖១-ឈ្មោះ ឆៃឆាណៈ ពីខងហៅផយ ភេទប្រុសអាយុ៣២ឆ្នាំ(ធ្លាប់ជាប់ពន្ធនាគារ២០ខែពីបទជួញដូរគ្រឿងញៀន) ,

២- ឈ្មោះ មិលវីឡានី ថងថាប់ ភេទស្រីអាយុ៤០ឆ្នាំ ,៣- ម៉ុងគុត ហមផាណា ភេទប្រុសអាយុ២៨ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ២០ខែពីបទរំលោភ) ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៉ិនដេត ស្នងការរង បានឲ្យដឹងថា ក្នុងកិច្ចប្រតិបរត្តិការនេះកម្លាំងសមត្ថកិច្ចនគរបាលយើងបានដកហូតបានវត្ថុតាងមាន៖១/-ម្សៅក្រាមពណ៌សថ្លា(ខេទឹកកក)ចំនួន១៣ថង់ទម្ងន់១៥.០ក្រាម(ថ្លឺងសាច់ថ្នាំសុទ្ធ),២/-កញ្ឆាក្រៀមចំនួន០៦ថង់ទម្ងន់២,១៥៨.៨១ក្រាម(ថ្លឺងទាំងសំបកថង់)៣/-កូនជញ្ជីងចំនួន១០,៤/-សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,៥/-ម៉ាស៊ីនអ៊ុតថង់ចំនួន០១, ៦/-ថ្នាំទឹកសប្បាយចំនួន១៨ដប, ៧/-បារីអេឡិចត្រូនិកចំនួន០២, ៨/-គ្រាប់កាំភ្លើងខ្លីចំនួន០៥គ្រាប់, ៩/-លិខិតឆ្លងដែន០១ក្បាល, ១០/-ប័ណ្ណព្រំដែន០១ក្បាល,១១/-អត្តសញ្ញាណប័ណ្ណជនជាតិថៃចំនួន០៣សន្លឹក,១២/-ទូរស័ព្ទដៃចំនួន០២គ្រឿង,១៣/-ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០២, ១៤/-ឧបករណ៍កែច្នៃសម្រាប់ជក់កញ្ឆាចំនួន០១ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ