• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៤ ព្រឹក

ក្រុមឯកទេសមុជទឹកនៃបញ្ជាការដ្ឋានទ័ពពិសេសនៅតែបន្តសហការជាមួយក្រុមការងារស៊ីម៉ាក់ ក្នុងការរុករកគ្រាប់មិនទាន់ផ្ទះនៅក្នុងទន្លេរ នៃស្រុកពាមជរ ខេត្តព្រៃវែង

ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការស្តីទីបញ្ជាការដ្ឋានទ័ពពិសេសបានបញ្ជាក់ថា៖នៅដើមខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៨ ខែកញ្ញានេះក្រុមឯកទេសមុជទឹកនិងក្រុមប្រតិបត្តិការរុករកសង្គ្រោះគ្រោះ មហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសចំនួន ១៥នាក់ សហការសហការជាមួយក្រុមការងារ CMAC ចុះយកគ្រាប់ នៅចំណុច ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ការដ្ឋានទី៥

ក្នុងភូមិសាស្ត្រខាងលើក្នុងនោះមានគ្រាប់ 155mm 105mm DKZ75មម MT81mm MT60mm គ្រាប់៤០ និងគ្រាប់បែក សរុប គ្រាប់ចំនួន ១១២គ្រាប់, សំបកគ្រាប់ចំនួន ០២សំបក, បំណែកដែកទម្ងន់ ២០០គីឡូក្រាម។

ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង បានបន្តថា៖ការរុករក នេះធ្វើឡើងរហូតដល់ស្រង់គ្រាប់អស់ពីក្នុងទឹក នៅក្នុងភូមិសាស្ត្រខាងលើទើបបិទបញ្ចប់ការរុករក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ