• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៦ ល្ងាច

សមត្ថកិច្ចប​ន្តសហការចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

បាត់ដំបង៖ កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣ ដោ​យអនុវត្តតាម​យោបល់ដឹកនាំជាប់ជា​ប្រចាំរបស់លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក​ ឡុង​ យោ​ធា​វីរៈ​ អធិការ​នគរបាលស្រុកឯកភ្នំបានដឹក​នាំកម្លាំងក្នុងអង្គភាព​និងកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលព្រៃចាស់ រួមសហ​ការជាមួយកម្លាំងនគរបាលក្នុងផែនការ​ងារ​ប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ ដែលមានលោកវរសេ​នីយ៍ឯក​ ភួង​ ច័ន្ទតារា​ ស្នងការរងដឹកនាំផែន​ និងលោ​កវរសេនីយ៍ឯក​ អ៉ិម​ កុសល​ ស្នងការរងដឹកនាំការិយាល័យន​គរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច​

លោកវរ​សេ​នីយ៍ឯក​ យី​ យក់សាន​ ជានាយការិ​យាល័យនគរបាលប្រឆាំងបទល្មេី​សសេដ្ឋកិច្ចដែលមានកម្លាំងនគរ​បាលប្រចាំការជាប់ជាប្រចាំនៅទី​នោះរួមនឹងកម្លាំងកងយោធពលខេមរភូិន្ទនៃយោធភូមិភាគទី៥ប្រចាំទិស​បានចុះ​បង្រ្កាបបទល្មើសនេ​សាទដោយខុសច្បាប់នារដូវបិទនេ​សាទនៅចំ​ណុចបោកអណ្តើកនិងចំ​ណុចអូរជ្រៅស្ថិតក្នុងភូមិព្រៃចាស់ឃុំព្រៃចាសស្រុកឯកភ្នំខេត្តបាត់​ដំ​បង។

​ ជាលទ្ធផលសម្រេចបានមានដូចខាងក្រោមនេះគឺ៖

-កាប់បំផ្លាញចោលនូវសាច់មងប្រវែង៨០០ម៉ែត្រ -បង្គោលឈេីប្រេីប្រាស់ជាឧបករណ៍ល្មេីសចំនួន​២៨០ដើម -ឡុកចាប់ត្រីចំនួន០៤ឡុក -ប្រលែងត្រីចូលទៅក្នុងបឹងធម្មជាតិវិញមួយចំនួន។ ចំពោះសំម្ភារះទាំងអស់នេះត្រូវដុតបំផ្លាញចោលនៅហ្នឹងកន្លែង​ រីឯអ្នកប្រព្រឹត្តិល្មេីសសមត្ថកិច្ចកំពុងស្វែងរកការកំ​ណត់​ មុខសញ្ញាដេីម្បីអនុវត្តបន្តតាមនី​តិវិធី​ ច្បាប់៕ (រូបភាពផែនការងារប្រ​ឆាំងបទល្មេីសសេដ្ឋកិច្ចនិងនគរបាលស្រុកឯកភ្នំ)By kosal!

អត្ថបទពេញនិយម

ពត៍មានថ្មីៗ