• ច័ន្ទ ២៩ មេសា ២០២៤ ១០:១២ ព្រឹក

ករណីអគ្គីភ័យឆេះកន្លែងសិប្បកម្មកែច្នៃកៅអី យ៉ាងសន្ធោសន្ធៅ ស្ថិត​នៅ​ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ភ្នំពេញ

ភ្នំពេញ៖តាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា នៅវេលាម៉ោង​ ០៩:៥០​ នាទីយប់ ថ្ងៃសុក្រ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​កន្លែងបានកើតឡើងនៅចំណុចសិប្បកម្មកែច្នៃកៅអី ដែល​ស្ថិត​នៅ​ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ឈ្មោះ​ សុខា វិសាល ភេទ ប្រុស អាយុ ៤២​ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ​ ម្ចាស់សិប្បកម្ម​ ។ +​ មូលហេតុ: កំពុង​បន្តការស្រាវជ្រាវ។ +​ ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ១០x៣០​ ម៉ែត្រ​ ។

+​ ខូចខាតសម្ភារៈ ឆេះកនែ្លងស្តុបកៅអីកែចៃ្នអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ -​ ស្លាប់​មនុស្ស​ :​ គ្មាន ។ -​ របួស​មនុស្ស​: គ្មាន ។ +​ កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​បាន​ប្រេី​ប្រាស់​រថយន្តរបស់ការិយា​ល័យ​អគ្គិភ័យ​ចំនួន ១២​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២៤​ រថយន្ត​ ស្មើរនឹង ៩៦​ ម៉ែត្រគូប ។ +​ រថយន្តជំនួយ:​ -​ រថយន្តក្រសួងមហាផ្ទៃចំនួន​ ០៣​ គ្រឿង ពុំបានប្រើប្រាស់ទឹក ។ -​ រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១​ គ្រឿង​ ប្រើប្រាស់ទឹកចំនួន ០១​ រថយន្ត​ ស្មើរនឹង ០៤​ ម៉ែត្រគូប ។

-​ រថយន្តទីក្រុងនរាចំនួន ០២​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើរនឹង ០៨​ ម៉ែត្រគូប ។ -​ រថយន្តបុរីប៉េងហួតចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើរនឹង ១២​ ម៉ែត្រគូប ។ ​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង ១១:៣០​ នាទីយប់ នាថ្ងៃ.ខែ.ឆ្នាំដដែល។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ