• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៨ ព្រឹក

ក្មេងទំនើងពីរក្រុម ដែលវាយកាប់ចាក់គ្នាពេលរាត្រីនៅសួនមានជ័យ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ

បន្ទាយមានជ័យ: តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះបានអោយដឹងថា ក្មេងទំនើង២ក្រុមត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលក្រុងសិរីសោភ័ណ និងកម្លាំងកងរាជអាវុធហត្ថ បានសហការគ្នាចុះឃាត់ខ្លួន បានជាបន្តបន្ទាប់សរុប១៦នាក់ ក្រោយពីពួកគេបានបើកឆាកប្រយុទ្ធគ្នាប្រដាប់ដោយដំបង កាំបិត និងដាវ នៅចំនុចវេទិការខេត្ត បន្ទាយមានជ័យ កាលពីយប់ទី៦ ឈានចូលទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២:៤០ នាទីទៀបភ្លឺ កម្លាំងនគរបាលឃាត់បាន ១២នាក់ស្រី១នាក់ និងអាវុធហត្ថឃាត់ ៤នាក់ បញ្ជូនទៅតុលាការ។ លោកវរសេនីយ៍ឯក ស៉ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងនៅថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការសម្របសម្រួលពីឯកឧត្តមកើត វណ្ណារ៉េត

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមវិធានការជំនាញឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០២ក្រុមបានជាបន្តបន្ទាប់១២នាក់ ស្រី០១នាក់ និងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនបាន០៤នាក់ សរុបចំនួន១៦នាក់ យកមកសួនាំ។ ករណីហឹង្សាទៅវិញទៅមកនេះ មានខ្លះកាន់កាំបិត ខ្លះកាន់ដុំថ្មបង្កដោយក្រុមក្មេងទំនើង០២ក្រុមធ្វើឲ្យខូចខាតម៉ូតូដោយក្រុមទី០១មានគ្មា០៤នាក់ (ជាបុគ្គលិកលក់ស៊ុបពីររសជាតិ) ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រដាប់ដោយកាំបិតចំនួន០២ដើម ជិៈម៉ូតូ០២គ្រឿង។ក្រុមទី០២មានគ្នាចំនួន១៣នាក់ ស្រី០១នាក់ ម៉ូតូ០៣គ្រឿង ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា រឿងរ៉ាវដែលបង្កឲ្យកើតមានហឹង្សានេះ គឺដោយសារតែក្រុមទី២បង្កហេតុមុនទើបក្រុមទី១ទៅហៅគ្នីគ្នាមានកាន់ដាវមកដេញកាប់ក្រុមទី២ បណ្តាលឲ្យរងរបួស០១នាក់ត្រង់ត្រចៀកខាងឆ្វេងនិងខ្នងស្រាល បន្ទាប់មកក្រុមទី២ប្រដាប់ដោយកាំបិតតាំងតោ កាំបិតខ្វែវ ដុំថ្ម ដបស្រា កៅអីជ័រ ដេញកាប់និងគប់ទៅលើក្រុមទី១វិញ ធ្វើក្រុមទី១រត់ចោលម៉ូតូ០១គ្រឿង ក៏ត្រូវក្រុមទីកាប់ឲ្យខូចផងដែរ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំងនោះត្រូវបានបញ្ជូនទៅការិយាល័យនគរបាលកម្រិតស្រាលបន្តនីតីវិធីកសាងសំណរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ