• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៩ ព្រឹក

យានយន្ត293គ្រឿងត្រូវបានផាកពិន័យ ខណ:មនុស្សស្លាប់3នាក់និងរបួស13នាក់

លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនអគ្គ ស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី 7ខែកញ្ញាឆ្នាំ 2023 នេះថា÷នគរបា លទូទាំងប្រទេសត្រួតពិនិត្យនិងផាកពិន័យយានយន្តសរុបចំនួន 293 គ្រឿងទៀតក្នុងនោះមានម៉ូតូ260គ្រឿងនិងរថយន្ត33 គ្រឿងខណ:មនុស្ស3នាក់ស្លាប់និងរបួស14 នាក់នៅថ្ងៃទី 7 ខែកញ្ញាឆ្នាំ 2023នេះ។ លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី 7 ខែកញ្ញានេះដែរបានត្រួតពិនិត្យនិងផាកពិន័យយានយន្តសរុបចំនួន 702 គ្រឿងក្នុងនោះមានម៉ូតូ 153 គ្រឿងនិងរថ យន្តគ្រប់ប្រភេទ 146 គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន÷មួកនិងអត់ស្លាកលេខជាដើម។ដោយឡែករថយន្តរួមមាន÷អត់ស្លាកលេខ ,ស្រវឹង,ល្មើសល្បឿននិងល្មើសញ្ញាជាដើម។ គួរបញ្ជាក់ថាសម្រាប់ថ្ងៃទី7 ខែកញ្ញាឆ្នាំ 2023 នេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រ ទេសកម្ពុជាក៏បានកើតឡើងចំនួន 10លើកក្នុងនោះអ្នកស្លាប់ចំនួន 3 នាក់របួសចំនួន 14 នាក់(របួសធ្ងន់ចំនួន9នាក់)។រយៈពេល 7 ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន 81លើកបណ្តាលឲ្យមនុស្សស្លាប់28នាក់របួស170 នាក់(របួសធ្ងន់៧៩នាក់)។ ជាមួយគ្នានេះលោកអ្នកនាំពាក្យក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយ:ពេលកន្លងនេះជាពិ សេសកោតសរសើរនិងអរគុណដល់នគ របាលចរាចរណ៍ដែលបានលះបង់និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ