• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៨ ព្រឹក

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បន្តចុះអប់រំសិស្សានុសិស្សនៅតាមសាលារៀនអំពីសុវត្ថិភាពម្ហូបអាហារ

(រាជធានីភ្នំពេញ&ខេត្តកំពង់ចាម)៖ នៅថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៣ លោកប្រធានសាខា ក.ប.ប. ទាំង២រាជធានី ខេត្ត បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា “ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និង។ វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព អគ្គនាយករង ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០០នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់ អាហារ ក្នុងសាលារៀន និងបានចែកជូនផ្ទាំងរូបភាពផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារចំនួន៣៥០ផ្ទាំង ជូនដល់អ្នកចូលរួមទាំងអស់ និងបានធ្វើបទបង្ហាញផងដែរ ដែលនឹងការផ្តល់ចំណេះដឹង ជាមូលដ្ឋាន សម្រាប់អ្នកចូលរួម ដែលជាអ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ