• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៧ ព្រឹក

កងទ័ពជើងគោក បំពេញបេសកកម្មជួយដឹកជញ្ជូនសម្ភារៈនិងប្រជាជន ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅពីតំបន់អភិរក្សប្រាសាទអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍសម្ដេចតេជោពាក់ស្នែង និងរុនតាឯក

ខេត្តសៀមរាប៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កងពលតូចដឹកជញ្ជូនលេខ៩០ បានអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បន្តដាក់បទបញ្ជាជូនលោកវរសេនីយ៍ឯក សួន ស៊ីថា ដឹកនាំបញ្ជាផ្ទាល់ប្រើប្រាស់រថយន្តចំនួន២៦ គ្រឿង និងកម្លាំងចំនួន២៨ នាក់ សហការជាមួយកងកម្លាំងយោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ កំពុងបន្តដឹកសម្ភារៈ និងប្រជាជនដែលស្ម័គ្រចិត្តប្ដូរទីលំនៅពីតំបន់អភិរក្សប្រាសាទអង្គរទៅរស់នៅ

តំបន់អភិវឌ្ឍន៍សម្ដេចតេជោ រុនតាឯក និងពាក់ស្នែង។ វរសេនីយ៍ឯក សួន ស៊ីថា ក៏បានពាំនាំនូវពាក្យផ្ដាំផ្ញើរបស់ ឧត្តមសេនីយ៍ទោមេបញ្ជាការកងពល កងកម្លាំងបើកបរគ្រប់រូបត្រូវបំពេញបេសកកម្មដោយមានជំហរទទួលខុសត្រូវខ្ពស់លើការងារដឹកជញ្ជូន និងថែទាំសម្ភារៈដែលរាជរដ្ឋាភិបាលបានបំពាក់ជូន ដោយឈរលើស្មារតីទទួលខុសត្រូវ អនុវត្តឱ្យបានល្អប្រសើរតាមឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ។ នាយទាហាន នាយទាហានរង និងពលទាហានបើកបរទាំងអស់ខិតខំអនុវត្តតាមបទបញ្ជា មិនខ្លាចនឿយហត់ដើម្បីសម្រេចជោគជ័យជូនអង្គភាព។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ