• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៨ ព្រឹក

ក្រសួងទេសចរណ៍ចេញសារាចរណែនាំស្តីពីការពង្រឹងគុណភាពផលិតផលទេសចរ ណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

ភ្នំពេញ÷ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនា14-15រោចខែភទ្របទនិងថ្ងៃ1កើតខែអស្សុជឆ្នាំថោះបញ្ចស័កពុទ្ធស ករាជ2567ត្រូវនឹងថ្ងៃទី13-14-15ខែតុលាឆ្នាំ2023ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តដូចខាងក្រោម÷

1-ត្រូវសហការជាមួយអាជីវករនិងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិ តផលទេសចរណ៍ថែរក្សារបរិស្ថាន, អនាម័យនិងរក្សាតម្លៃផលិតផលនិងសេវាសមរម្យ។រាល់ថ្ងៃស្នាក់នៅម្ហូបអាហារនិងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជា មុនចៀសវាងការកំណត់ថ្លៃខ្ពស់ហួស ហេតុ។ករណីមិនអនុវត្តន៍តាមតារាងដែលបានបិទផ្សាយម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

2-ត្រូវសហការជាមួយមន្ទីរបរិស្ថានមន្ទីរសុខាភិបាលនិងផ្នែកពាក់ព័ន្ធនានាដើម្បីធ្វើការណែនាំម្ចាស់មូលដ្ឋានអាជីវកម្មនិងសេវាកម្មទេសចរណ៍ពិសេសភោជនីយ ដ្ឋាន,អាហារដ្ឋាន,អ្នកលក់ដូរតាមដងផ្លូវប្រជាពលរដ្ឋនិងភ្ញៀវទេសចរអំពីសុវត្ថិភាពចំណីអាហារនិងការថែរក្សាអនាម័យដោយខិតខំលុបបំបាការបោះសំរាមនិងកាកសំណល់ផ្សេងៗនិងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បីធានាឲ្យបានអនាម័យក្នុងភោជនី យដ្ឋានរួមទាំងបន្ទប់ទឹក,បង្គន់អនាម័យហើយបុគ្គលិកបម្រើការត្រូវមានឯកស ណ្ឋានឲ្យបានសមរម្យ។

3-ត្រូវធ្វើការណែនាំម្ចាស់ទូក,កាណូតទេស ចរណ៍និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានាដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ,ទន្លេ,ស្ទឹងនិងបឹងមិនឲ្យផ្ទុកលើសចំណុះនិងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា។

4-ត្រូវសហការជាមួយមន្ត្រីធម្មការនិងសា សនារៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិអាចស្វែងយល់ពីប្រវត្តិនិងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យកាន់ បិណ្ឌនិងភ្ជុំបិណ្ឌ។

5-ត្រូវសហការជាមួយមន្ទីរព័ត៌មាននិងវិស័យឯកជនផ្សព្វផ្សាយរមណីយដ្ឋានទេសចរណ៍និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទូលំទូលាយ។

6-តករូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វ ផ្សាយនិងជំរុញការអនុវត្តខ្លឹមសារចរាចរណែនាំនេះឲ្យបានទូលំទូលាយនិងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរ នៅតាមរមណីយដ្ឋាននិងគោលដៅទេស ចរណ៍នានានិងផ្ញើមកក្រសួងទេសចរណ៍ឲ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ។ ទទួលបានសារាចរណែនាំនេះគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្តមន្ទីរពាក់ព័ន្ធនិងផ្នែកឯកជនអនុវត្តន៍តាមខ្លឹមសារខាង លើឲ្យមានប្រសិទ្ធភាពក្នុងស្មារតីទទួល ខុសត្រូវខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ