• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១០ ល្ងាច

អ្នកបើកបរដឹកភ្ញៀវទេសចរខ្លះមិនសូវចូលរួមសហការក្រោយពេលដាក់ភ្ញៀវហើយមិនបានយកយានជំនិះចូលចតក្នុងចំណតឡើយ

សៀមរាប÷អាជ្ញាធរជាតិអប្បរាបានលើកឡើងថាការចតយានជំនិះឲ្យមានរបៀបរៀបរយជាការចូលរួមលើកកម្ពស់សោភណភាពនៅក្នុងតំបន់បេតិកភណ្ឌភ្ញៀវទេសចរជាតិនិងអ្នកប្រកបរបរដឹកភ្ញៀវទេសចរដែលបានយកយានរបស់ខ្លួនចូលទៅចតនៅក្នុងទីចំណតបានរៀបចំនិងជួយសម្រួលដល់សណ្តាប់ធ្នាប់សាធារណ:ក្នុងតំបន់រមណីយដ្ឋានអង្គរជាពិសេសបញ្ចៀសការកកស្ទះនិងគ្រោះថ្នាក់ដោយយថាហេតុនៅលើដងផ្លូវ។ លោកស្រីចាន់ឧត្តមបញ្ញាប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំឲ្យដឹងថាជារៀងរាល់ថ្ងៃកិច្ចការងារស្នូលរបស់ក្រុមការងារសណ្តាប់ធ្នាប់តែងតែរៀបចំការចតយានយន្តរ៉ឺម៉កម៉ូតូឲ្យចូលចតនៅក្នុងចំណតនិងរៀបចំការលក់ដូរនៅក្បែរៗនោះជាដើម។ចំពោះមុខក្រុមការងារនៅតែប្រឈមបញ្ហាខ្លះៗដោយសារ

អ្នកបើកបរដឹកភ្ញៀវទេសចរមួយចំនួនមិនសូវចូលរួម សហ ការក្រោយពេលដាក់ភ្ញៀវឲ្យចូលទស្សនាប្រា សាទហើយពួកគាត់មិនបានយកយានជំនិះចូលមកចតនៅក្នុងចំណតដែលបានរៀបចំឡើយ។ដោយអ្នកបើកបរមួយចំនួនបែរជាទៅចតនៅតាមដងផ្លូវសាធារណ:។ ចំណែកខ្លះទៀតពេលឃើញភ្ញៀវចេញពីទស្សនាប្រាសាទមិនបានឲ្យភ្ញៀវដើរមកកាន់ចំណតដើម្បីបន្តដំណើរទៅមុខតែបែរជាបើកយានជំនិះទៅទទួលភ្ញៀវដល់បរិវេណខាងមុខប្រាសាទដែលនេះជាហេតុធ្វើឲ្យបាត់បង់សោភណតាមដងផ្លូវអាចបង្កគ្រោះថ្នាក់ដោយយថាហេតុនិងកកស្ទះធ្វើ ឲ្យប៉ះពាល់ដល់ភ្ញៀវដទៃដែលធ្វើចរាចរណ៍លើដងផ្លូវ។

បើទោះបីជាកន្លងមកធ្លាប់មាន ការណែនាំជាច្រើនលើកច្រើនសាក៏ដោយបញ្ហានេះនៅតែកើតឡើងស្ទើរតែជារៀង រាល់ថ្ងៃ។ ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំបានបញ្ជាក់ថាគ្រប់ទីតាំងប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរតែងតែមានចំណតសម្រាប់ភ្ញៀវទេស ចរឬអ្នកភ្ញៀវចូលចតនៅទីនោះដោយមិនតម្រូវឲ្យបង់ថវិកាឡើយ។ជាក់ស្ដែងបរិវេណក្រុងអង្គរធំមានទីតាំងចំណត3កន្លែងរួម មាន÷នៅខាងកើតប្រាសាទបាយ័ននិងខាងលិចនៃប្រាសាទនិងចំណតមួយទៀតនៅក្បែរប្រាសាទព្រះវិធូជាចំណតធំទូលាយអាចដាក់យានយន្តបានច្រើនជាងគេ។ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណ ជនទូទៅសូមចូលរួមតាមអ្វីដែលក្រុមការ ងារឬភ្នាក់ងារប្រចាំការតាមប្រាសាទបានណែនាំឬកំណត់ឲ្យចូលចតយានជំនិះនៅតាមចំណតចៀសវាងការចតតាមដងផ្លូវដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារ ណ:៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ