• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៨ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឲ្យពល រដ្ឋបានដឹងពីការអនុវត្តសាកល្បងប្រព័ន្ធអនឡាញ[OONLINE]

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់រដ្ឋ បាលរាជធានីភ្នំពេញថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2023ស្តីពីការដាក់ឲ្យអនុវត្តន៍សាកល្បងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online)នៅអង្គភាពច្រកចេញចូលតែ មួយរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញជ្រាបថាដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថលនិងសម្រេចបាននូវការផ្តល់សេវាសាធារណ:ឲ្យបានឆាប់រហ័សសន្សំសំចៃកម្រៃនិងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់នៅសាលារាជធានីភ្នំពេញនោះរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឲ្យអនុវត្តន៍សាកល្បងការទទួលពាក្យស្នើសុំនិងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online)លើវិស័យចំនួន 4 គឺវិស័យឧ ស្សាហកម្មវិទ្យាសាស្ត្របច្ចេកទេសនិងន វានុវត្តន៍,វិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ,វិស័យវប្បធម៌និងវិចិត្តសិល្ប:និងវិស័យទេសចរណ៍។

ទន្ទឹមនឹងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online)បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែអាចអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រក ចេញចូលតែមួយរាជធានីភ្នំពេញដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញអាសយដ្ឋានលេខ 69មហាវិថីព្រះមុនីវង្សសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញដូចមុនដដែល។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំ ណងចង់ដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online)សូមចូលទៅកាន់់គេហទំព័រhttp://Online.owso. gov.kh/ដើម្បីបង្កើតគណនីសម្រាប់ស្នើសុំសេវារដ្ឋបាលទាំង 4 វិស័យខាងលើដោយភ្ជាប់ឯកសារពាក់ព័ន្ធតាមការណែនាំក្នុងជំ ហាននីមួយៗ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ