• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៩ ព្រឹក

ក្រុមហ៊ុនចិញ្ចឹមសត្វជាង50គ្រោងបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷រោងចក្រចិញ្ចឹមសត្វជាង50មកពីខេត្តហឺណានប្រទេសចិនគ្រោងបង្កើតនៅខេត្តកំពង់ស្ពឺដើម្បីផលិតនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។នេះសបញ្ជាក់ថាវិស័យទាំង3(កសិកម្ម,កសិឧស្សាហកម្មនិងឧស្សាហកម្ម)មានការរីកចម្រើនខ្លាំងទើបក្រុមហ៊ុនអ្នកជំនួញទាំងជាង 50 រោងចក្ររបស់ខេត្តហឺណានបង្វែរទៅវិនិយោគនៅ ក្នុងខេត្តកំពង់ស្ពឺ។ លោកវ៉ីសំណាងបានបញ្ជាក់ថាឱកាសនៃការវិនិយោគនេះនឹងបង្កើតលើផ្ទៃដីរួមដែលអាចធ្វកសិកម្ម,កសិឧស្សាហកម្មនិងឧស្សា ហកម្មហើយវិស័យទាំង3នេះនឹងអាចនាំ ចេញបន្លែ,សាច់គោ,សាច់ជ្រូកដែលមានលក្ខណ:ស្តង់ដារទៅលក់ក្នុងប្រទេសចិននិងពិភពលោកទាំងមូល។រោងចក្រទាំងជាង50នេះនឹងអាចចូលទៅបណ្តើរៗនៅអំឡុងចុងឆ្នាំ2023។

បើតាមការរំពឹងទុកនៅដែលអ្នកវិនិយោគរបស់ខេត្តហឺណានប្រទេសចិនចាប់ផ្តើមដំណើរការនោះនឹងស្រូបទាញយកកម្លាំងពលកម្មរាប់ម៉ឺននាក់ចូលបម្រើការងារ។ សូមបញ្ជាក់ថាខេត្តហឺណានជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី5នៅក្នុងប្រទេសចិននិងជាខេត្តដែលមានវិស័យកសិកម្មឈានមុខគេទី1ផងដែរ។ម្យ៉ាងវិញទៀតខេត្តហឺណានជាខេត្តដែលមានប្រជាជនច្រើនតែផ្ទៃដីតូចនិងប្រកបរបរកសិកម្ម,កសិឧស្សា ហកម្មនិងឧស្សាហកម្មដូចនឹងខេត្តកំពង់ស្ពឺដែរដែលមានប្រជាជនពឹងផ្អែកកសិកម្មច្រើនទាំងការដាំដំណាំនិងការចិញ្ចឹមសត្វហើយខេត្តហឺណានក៏មានអ្នកជំនួញដល់ ទៅជាង1លាននាក់និងច្រើនសហគមន៍។នេះបើយោងតាមការឲ្យដឹងពីលោកWang Guangguoនាយកប្រតិបត្តិសហព័ន្ធស ហគ្រិនជនជាតិចិនក្រៅប្រទេសនៃខេត្តហឺណាន(Henan Federation of Oversea Chinese Entrepreneurs)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ