• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៥ ព្រឹក

សុរិយោដីខេត្ត ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធឯកសារប្លង់គោល ស្ថិតនៅសាលាឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ

កំពង់ស្វាយ៖ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាឃុំកំពង់ស្វាយ ក្រុមការងារសុរិយោដីខេត្ត បានរៀបចំកម្មវិធីប្រជុំផ្សព្វផ្សាយបញ្ហាពាក់ព័ន្ធនឹងប្លង់គោល ជូនដល់ប្រជាជនដែលរស់នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមាសភាពចូលរួមមាន លោកមេឃុំកំពង់ស្វាយ ក្រុមការងាររបស់ឃុំ ក្រុមការងារសុរិយោដីខេត្ត និងប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ស្វាយ សរុបចំនួន១៧៥នាក់។ លោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយបានឱ្យដឹងថា ព្រឹកនឹងក្រុមការងារសុរិយោដីខេត្តបានចុះមកប្រជុំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឃុំចំនួន០២ មានឃុំកំពង់ស្វាយ និងឃុំកំពង់ស្វាយ២ ពាក់ព័ន្ធអំពីបញ្ហាធ្វើប្លង់គោលដែលជាផែនការរបស់សុរិយោដី ដើម្បីឲ្យមានការរៀបរយនៃឯកសារក្នុងការធ្វើប្លង់គោលក្នុងពេលឆាប់ៗខាងមុខនេះ។ លោកមេឃុំបញ្ជាក់ថា ប្រមាណពីរទៅបីថ្ងៃទៀតប៉ុណ្ណោះគឺប្រមូលប្រជាពលរដ្ឋមកប្រជុំផ្សព្វផ្សាយ ១ជំហានឱ្យដឹងជាមុនសិន ដើម្បីងាយស្រួលក្នុងការរៀបចំឯកសារក្នុងការចុះធ្វើប្លង់ ហើយប្រជាពលរដ្ឋត្រូវរៀបចំបោះបង្គោលព្រំដីរៀងៗខ្លួនៗ អោយហើយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងពេលក្រុមការងារសុរិយោដីចុះមកដល់ទីតាំងដីគឺធ្វើបានរហ័ស សម្រាប់មូលដ្ឋាននេះ។ នឹង០២ថ្ងៃទៀតនិងធ្វើនៅកំពង់ស្វាយ២ វិញ។ លោកមេឃុំ សំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូមបងប្អូនប្រជាពលរដ្ឋមានការយល់យោគរឿងបញ្ហាព្រំភ្លឺដែលជាប់គ្នានោះ កុំឱ្យមានបញ្ហាទំនាស់ រឺបញ្ហាព្រំភ្លឺ ដើម្បីងាយស្រួលក្នុងការចុះធ្វើប្លង់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបានរៀបទុកដាក់ឯកសារដែលពាក់ព័ន្ធដីធ្លីឲ្យបានរៀបរយដូចទៅនិងក្រុមការងារបច្ចេកទេសបានជម្រាបជូននៅពេលប្រជុំនៅពេលព្រឹកមិញនេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ