• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៤ ព្រឹក

លោកអភិសន្តិបណ្ឌិតសសុខាជម្រាបជូនកិច្ចការសំខាន់ៗចំនួន6ទៅកាន់ឯកអគ្គរាជ ទូតជប៉ុន

ភ្នំពេញ÷លោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជម្រាបជូនឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានូវកិច្ចការសំខាន់ៗចំនួន 6 ចំ ណុចក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិតអនុញ្ញាតឲ្យឯកឧត្តមឯកឧត្តមUENO Atsuhiឯកអគ្គរាជទូតប៉ុនប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសមកាលពីរសៀលថ្ងៃទី4ខែកញ្ញាឆ្នាំ2023នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើមលោកអភិសន្តិបណ្ឌិតសសុខាបាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,សម្ដេចក្រឡាហោមសខេងអតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនចំពោះឯកឧត្តមឯកអគ្គរាជទូតជប៉ុន។លោកអភិសន្តិបណ្ឌិតបានជម្រាបជូនឯក អគ្គរាជទូតជប៉ុនថាចាប់តាំងពីទទួលបាននូវការតែងតាំងជាឧបនាយករដ្ឋមន្ត្រី,មន្ត្រីក្រ សួងមហាផ្ទៃនេះជាជំនួបលើកទី1ហើយរវាងលោកអភិសន្តិបណ្ឌិតជាមួយឯកអគ្គរាជទូតបរទេស។

ជាការឆ្លើយតបលោកឯកអគ្គរាជទូតជប៉ុនបានចូលរួមអបអរសាទរចំពោះលោកអភិសន្តិបណ្ឌិតសសុខាដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃនិងថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិតដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបលោកនិងគណៈប្រតិភូពិតជាមានសេចក្តីរីករាយក្នុងនាមជាឯកអគ្គ រាជទូតទី1ដែលបានចូលជួបសម្តែងការគួរ សមចំពោះលោកអភិសន្តិបណ្ឌិត។ លោកឯកអគ្គរាជទូតជប៉ុនបានយកឱកាស នេះជម្រាបជូនលោកអភិសន្តិបណ្ឌិតថាកន្លងមកសម្ដេចក្រឡាហោមសខេងអតីតឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់ការគាំទ្រជាច្រើនជាពិសេសនៅ ក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចស ហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា។លោកសង្ឃឹមថាជាការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធនឹងនៅតែបន្តជាមួយលោកអភិសន្តិបណ្ឌិតបន្តនេះផងដែរ។

បន្ថែមពីនេះលោកអភិសន្តិបណ្ឌិតសសុខាក៏បានជម្រាបជូនលោកឯកអគ្គរាជទូតជប៉ុនថាទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនបានបន្តវិវត្តន៍យ៉ាងល្អប្រសើរឥតឈប់ឈរជាពិ សេសក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះហើយពិសេសទៀតនោះគឺនៅក្នុងឆ្នាំនេះគឺជាខួបទី70នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង2ហើយក៏ជាពេលវេលាប្រទេសទាំង2បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ លោកអភិបតិបណ្ឌិតសសុខាក៏បានថ្លែង អំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជា ជនជប៉ុនដែលបានចូលរួមគាំទ្រដល់កិច្ច ការផ្សេងៗទៀតតួយ៉ាងការរៀបចំការបោះ ឆ្នោតការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការអភិវឌ្ឍន៍ធនធានមនុស្សនៅព្រះរាជា ណាចក្រកម្ពុជា។

ជាមួយគ្នានេះផងដែរលោកអភិសន្តិបណ្ឌិតក៏បានជម្រាបជូនលោកឯកអគ្គរាជទូតជប៉ុននូវការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី 1 របស់រាជរដ្ឋាភិបាលនីតិ កាលទី7នៃរដ្ឋសភាជាពិសេសកិច្ចការសំខាន់ៗដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងម ហាផ្ទៃចំនួន6រួមមាន÷ទី1.ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទី 2. ការពង្រឹងនូវស មត្ថភាពចរាចរណ៍ទី3 .ការទប់ស្កាត់នូវអំពើល្មើសផ្សេងៗទី4.ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សទី5.ការកេងប្រវញ្ចផ្លូវភេទនិងទី 6.ការពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងការពារតាមព្រំដែន។ ជាការឆ្លើយតបលោកឯកអគ្គរាជទូតជប៉ុនបានជម្រាបជូនលោកអភិសន្តិបណ្ឌិតសសុខាថារាជរដ្ឋាភិបាលជប៉ុនក៏បានផ្ដោតការយកចិត្តទុកដាក់ចំពោះយុទ្ធសាស្ត្របញ្ចកោ ណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្រពីសំណាក់រដ្ឋាភិបាលនិងប្រជាជនជប៉ុនមកលើយុទ្ធសាស្ត្រនិងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកអគ្គរាជទានជប៉ុនបន្តទៀតថាកិច្ចការដែលក្រសួងមហាផ្ទៃបានផ្តោតក៏ស្របទៅនឹងកិច្ចការសមត្ថកិច្ចរបស់នគរបាលជប៉ុនដែលកិច្ចការនេះនឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តន៍ច្បាប់នៃប្រទេសទាំង2។ សូមជម្រាបជូនដែរថានៅក្នុងជំនួបនេះដែរលោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោក UENO Atsushiឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាក៏បានពិភាក្សាព្រមទាំងផ្លាស់ប្តូរយោបល់លើកិច្ចការងារមួយចំនួនទៀតដូចជា÷ការបណ្ដុះបណ្តាលធនធានម នុស្សនៃព្រះរាជាណាចក្រកម្ពុជា,ការលើក កម្ពស់ការផ្តល់សេវាក្នុងពន្ធនាគារនិងការជំ រុញនិងការអភិវឌ្ឍទីក្រុងឆ្លាតវៃស្របតាមបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យា

អត្ថបទពេញនិយម

ពត៍មានថ្មីៗ