• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៥ ល្ងាច

ប្រាក់ខែកម្មករភាគីសហជីពស្នើតួលេខ 215ដុល្លារភាគីនិយោជកដាក់តួលេខ201 ដុល្លារ

ភ្នំពេញ÷ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ ឈ្នួលអប្បបរមាភាគីសហជីពបានស្នើតួ លេខ215ដុល្លារភាគីនិយោជកដាក់តួលេខត្រឹមតែ201ដុល្លារខណ:ភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី4ខាងមុខ។

គួរបញ្ជាក់ថានាព្រឹកថ្ងៃទី4ខែកញ្ញាឆ្នាំ2023 ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានបើកកិច្ចប្រជុំជាលើកទី3ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយ នភណ្ឌកាត់ដេរ,ផលិតស្បែកជើងនិងផលិត ផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ2024 ក្រោមអធិបតីភាពលោកហេងសួររដ្ឋមន្ត្រីក្រ សួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:។

នៅក្នុងកិច្ចប្រជុំទាំង3លើកនេះតំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួលនិងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានាដែលតំណាងភាគីកម្មករនិយោជិតនិងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។ជាលទ្ធផលតំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន215ដុល្លារអាមេរិកនិងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន201ដុល្លារអាមេ រិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅម៉ោង9និង00នាទីព្រឹកថ្ងៃទី11 ខែកញ្ញាឆ្នាំ2023។ទោះជាយ៉ាងណាក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបន្តកិច្ច ប្រជុំសម្រេចកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌកាត់ដេរ,ផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ2024ឲ្យបានចប់នៅមុនពិធីបុណ្យភ្ជុំ បិណ្ឌតាមការអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ