• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៣ ព្រឹក

ឃាត់ខ្លួនមនុស្ស5នាក់ពាក់ព័ន្ធបទល្មើសទទួលផលនៃបទល្មើសសរុបទឹកប្រាក់ជាង1លានដុល្លារ

ភ្នំពេញ÷ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹក នាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិដោយ មានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោសុខនីត្យាប្រធាននាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យានិងសម្របសម្រួលពីលោកសេងហៀងព្រះរាជអាជ្ញារងនៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី29-30ខែសីហាឆ្នាំ2023កម្លាំងនា យកដ្ឋានបានបើកការស្រាវជ្រាវបង្ក្រាបលើបទល្មើសទទួលផលនៃបទល្មើសសរុបទឹកប្រាក់ប្រហែល1,300,000ដុល្លារអាមេរិកនៅក្នុងនោះសមត្ថកិច្ចបានសហការបង្កកទឹកប្រាក់បានមួយចំនួនផងដែររូបភាពនៃការប្រព្រឹត្តបទល្មើសក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជាក្នុងការទទួលប្រាក់ហើយធ្វើការបំលែងដោយផ្ទេរប្រាក់ចេញទៅវិញតាមប្រព័ន្ធរូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency)។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី4ខែកញ្ញាឆ្នាំ2023។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបន្តថា៖ករណីនេះបានប្រព្រឹត្កឡើងដោយឧក្រិដ្ឋជនមួយក្រុមមានបណ្ដា ញនៅក្នុងនិងក្រៅប្រទេសបានធ្វើសកម្ម ភាពអូសទាញជនសង្ស័យតាមបណ្តាញទំនាក់ទំនងសង្គមឲ្យចូលជាបក្សពួកដើម្បីធ្វើសកម្មភាពដូចខាងលើ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ