• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៣ ព្រឹក

បន្លំដៃប៉ះសង្សារគេក្លាយជាជម្លោះផ្អើលពេញផាប់កម្សាន្ត

ភ្នំពេញ÷យុវជន2ក្រុមបានបង្កការភ្ញាក់ ផ្អើលផាប់កម្សាន្តនាពេលរាត្រីមួយកន្លែងយីហោ"ចាំCrush"ខណ:នារីរងគ្រោះម្នាក់ដែលភាគីម្ខាងចោទប្រកាន់ថា÷"បានយក ដៃបន្លំប៉ះលើរាងកាយរបស់នាង"រហូតដឹងដល់សង្សាររបស់នាងក៏បង្កឲ្យក្លាយជាហិ ង្សាវាយគ្នាផ្អើលពេញផ្លូវបង្កឲ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗតែ ម្តង។ករណីហិង្សាខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង11និង30នាទីយប់ថ្ងៃទី3ខែកញ្ញាឆ្នាំ2023តាមបណ្តោយផ្លូវ51នៅចំណុចផាប់មួយកន្លែងយីហោ"ចាំក្រាស់(ចាំCrush)"ស្ថិតក្នុងសង្កាត់បឹង កេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានយុវ ជនមួយក្រុមនាំគ្នាទៅលេងកម្សាន្តនៅក្នុងផាប់មួយកន្លែងយីហោ"ចក្រាស់ (ចាំCrush)"ខណ:នោះយុវជនម្នាក់បានចូលទៅក្នុងបន្ទប់ទឹកស្រាប់តែជំពប់ជើងដួលបណ្តាលឲ្យដៃរបស់យុវជនរូបនោះជ្រុលទៅប៉ះលើរាងកាយរបស់នារីរងគ្រោះម្នាក់ទើបបង្កឲ្យក្លាយទៅជាបញ្ហាតែម្តង។

ភ្លាមនោះនារីរូបនេះបានខឹងសម្បាយ៉ាងខ្លាំងរហូតក្លាយទៅជាជម្លោះផ្អើលពេញទីតាំងខាងលើខណ:ក្រុមយុវជនដែលត្រូវជាសង្សាររបស់នារីរងគ្រោះបានហៅយុវជនដែលរងការចោទថាបន្លំប៉ះលើរាងកាយនាងចេញទៅខាងក្រៅទីតាំងផាប់ដើម្បីវាយគ្នា។ពេលចេញដល់ក្រៅភ្លាមក្រុមយុវជនដែលជាសង្សាររបស់នារីរងគ្រោះបាននាំគ្នាព្រួតវាយទៅលើយុវជនដែលរងការចោទប្រកាន់ថា"បានបន្លំមកលើរូបនាង"ទើបបង្កឲ្យមាន ការភ្ញាក់ផ្អើលពេញផាប់ទាំងយប់តែម្ដង។ នារីរងគ្រោះក៏បានឲ្យដឹងថាមុនពេលកើត ហេតុយុវជនខាងលើមិនបានដើរទៅបន្ទប់ ទឹកនោះទេគឺពួកគេអង្គុយនៅសាឡុងក្បែរបន្ទប់ទឹកខណ:នាងដើរទៅបន្ទប់ទឹកពួកគេបានបន្លំធ្វើជាដួលដើម្បីប៉ះរាងកាយរបស់នាង។

បន្ទាប់មកទៀតពេលនាងមកពីបន្ទប់ ទឹកវិញយុវជនដដែលនោះក៏បានទាក់ជើង នាង(នារីរងគ្រោះ)ឲ្យដួលក្នុងចេតនាបង្កបញ្ហាទើបនាងប្រកាន់ហើយទៅប្រាប់យុវ ជនជាសង្សាររបស់នាងឲ្យជួយតែម្ដង។ នារីរងគ្រោះបន្តថានៅពេលប៉ះទៅលើរូប រាងកាយរបស់នាងរួចយុវជនរូបនោះមិន បានសុំទោសនាងនោះទេផ្ទុយទៅវិញយុវ ជនរូបនោះបានឌឺដងនិងបម្រុងចង់ប្រើហិ ង្សាដោយកាន់ដបស្រាថែមទៀតផង។ ក្រោយពេលកើតហេតុគេបានឃើញសមត្ថ កិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុនិងនាំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ហិង្សាទាំងនោះទៅកាន់ប៉ុស្តិ៍នគរ បាលរដ្ឋបាលបឹងកេងកង1ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ