• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥១ ព្រឹក

ចាប់ពីថ្ងៃទី 4 ដល់ថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2023 នេះភ្លៀងនឹងបន្តធ្លាក់ដោយលាយឡំផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷តាមការផ្សាយរបស់ក្រសួងធន ធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី 4 ខែ កញ្ញាឆ្នាំ2023នេះបានចេញសេចក្តីជូនដំ ណឹងស្ដីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី 4 ដល់ថ្ងៃទី 10 ខែកញ្ញាឆ្នាំ2023)និងវៀតណាមជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ ក្រសួងធនធានទឹកបានគូសបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាង ជើងប្រទេសថៃ,ឡាវស្ថានភាពបែបនេះនឹងធ្វើឲ្យ÷

1-តំបន់ទំនាបកណ្ដាល÷ -សីតុណ្ហភាពអប្បបរមាមានពី 23- 25°C -សីតុណ្ហភាពអតិបរមាមានពី32-34°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនិងផ្នែកខ្លះមានភ្លៀងធ្លាក់បង្គួរលាយ ឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ 2-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាមានពី22-24°C -សីតុណ្ហភាពអតិបរមាមានពី32-34°C

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ 3-តំបន់មាត់សមុទ្រ÷

-សីតុណ្ហភាពអប្បបរមាមានពី22-26°C -សីតុណ្ហភាពអតិបរមាមានពីរ30-32°C -នៅថ្ងៃទី 4- 5 កញ្ញានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើនលាយ ឡំផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ -បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយក្នុងកម្រិតពីតិចទៅមធ្យម។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ