• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣០ ព្រឹក

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យប្រជាស ហគមន៍ដាំដើមឈើដើម្បីបង្កើនប្រាក់ចំ ណូល

ក្រសួង÷បរិស្ថានបរិស្ថាននៅរសៀលថ្ងៃអា ទិត្យទី 3 ខែកញ្ញាឆ្នាំ 2023 នេះបានឲ្យដឹងថាលោកអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិ ស្ថានបានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើម ឈើដាំស្តារព្រៃនិងចូលរួមការពារអភិរក្សព្រៃឈើដើម្បីបង្កើនគម្របព្រៃនិងអាចកា បូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ លោកអ៊ាងសុផល្លែតបានថ្លែងយ៉ាងដូច្នេះកាលពីព្រឹកមិញនេះក្នុងដំណើរទស្សនកិច្ចចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារ ធម្មជាតិតាតៃក្រោម។ ប្រធានសហគមន៍តំបន់តាតៃក្រោមលោកទេពម៉ាឡាបានអះអាងថាសហគមន៍បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិដោយមិនមានទៀតទេការកាប់រានព្រៃឬដក ហូតអនុផលព្រៃឈើលើសលុបក៏មានដែរ។ តំបន់នេះកំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិអន្តរជាតិក្នុងការមកទស្ស នាធនធានធម្មជាតិដែលរួមមានទឹកជ្រោះ, ទេសភាពដងព្រែក,ភូមិបុរាណនិងការជិះ ទូកកម្សាន្តហើយប្រជាសហគមន៍កំពុងទ ទួលបានចំណូលតាមរយ:វិស័យទេសចរ ណ៍ធម្មជាតិនេះ។

ប៉ុន្តែទន្ទឹមនឹងមានការគទ្រពីភ្ញៀវទេសចរលើធនធានធម្មជាតិកត្តាផ្លូវ,ចំណតឡាន, ទឹកស្អាតនិងមជ្ឈមណ្ឌលព័ត៌មានសម្រាប់ភ្ញៀវទេសចរក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀតរបស់សហគមន៍។ ជាមួយគ្នានេះដែរលោកអ៊ាងសុផល្លែតបានថ្លែងថាដើម្បីធានានិរន្តរភាពបរិស្ថាននិងជីវ ភាពសហគមន៍ប្រជាសហគមន៍ត្រូវនាំគ្នាដាំដើមឈើឲ្យបានច្រើនពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូលតាមរយ:ការទាញចំ ណូលពីការលក់កាបូនហើយចំណូលពីការ លក់កាបូនហើយចំណូលពីការលក់កាបូននឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែមលើសពីចំណូលតាមរយ:ភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ។

គួររម្លឹកដែរថាការជំរុញឲ្យមានការដាំដើម ឈើដើម្បីប្រជាសហគមន៍ទទួលបានប្រាក់ ចំណូលពីការលក់កាបូននេះគឺជាយុទ្ធសា ស្ត្ររបស់ក្រសួងបរិស្ថានដែលអនុវត្តន៍ស្រប តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងគោល ដៅយុទ្ធសាស្ត្រទាំង5ត្រង់ចំណុចទី1ដែលធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់7%ប្រកបដោយភាព ធន់និងវិបត្តិនានា។ សូមបញ្ជាក់ដែរថាសហគមន៍តំបន់ការពារ ធម្មជាតិតាតៃក្រោមត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថានតាមប្រកាសលេខ290ចុះថ្ងៃទី19ខែកក្កដាឆ្នាំ2023នេះនិងមានសមាជិកចំនួន177គ្រួសាររស់នៅភូមិវ៉ាក់និងភូមិកោះអណ្តែតឃុំតាតៃក្រោមស្រុកកោះកុង។សហគមន៍មានផ្ទៃដីសរុបចំនួន93,3ហិកតារដែលមានសក្តានុពលធម្មជាតិដូចជាព្រៃឈើ,ព្រៃកោងកាង,ទឹក ធ្លាក់,ទេសភាពតាមដងព្រែក,ភូមិបុរាណ,រួមនឹងការនេសាទសមុទ្រដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរមកទស្សនាជាបន្តបន្ទាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ