• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣១ ល្ងាច

ចាប់ពីថ្ងៃទី 1 -10ខែកញ្ញានេះសាំងធម្មតាចុះថ្លៃ 50 រៀលត្រូវលក់តម្លៃ 4,600 រៀលខណៈម៉ាស៊ូតឡើងថ្លៃ50 រៀលត្រូវលក់ 4750រៀលក្នុង1លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃសុក្រទី1ខែកញ្ញាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2023 នេះសាំង(ចុះ ថ្លៃ50 រៀល)ខណៈប្រេងម៉ាស៊ូត(ឡើងថ្លៃ 50 រៀល)ថែមទៀត។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4600រៀលនិងម៉ាស៊ូតត្រូវលក់ 4750រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យ មប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិថ្លៃលក់ រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2023 នឹងត្រូវលក់ 4870រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92 និង 5020 រៀលក្នុង1លីត្រសម្រាប់ប្រេង ម៉ាស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួមចំ ណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធន:នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេ ជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះត ម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន 4 សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ