• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៦ ល្ងាច

លោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតបានបញ្ជាឲ្យត្រៀមរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋទៅស្រុកក្នុងពេលភ្ជុំបិណ្ឌ

ខេត្តកណ្ដាល÷នាយករដ្ឋមន្ត្រីនៃកម្ពុជាលោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតបានបញ្ជាឲ្យត្រៀមរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋនៅស្រុកក្នុងពេលភ្ជុំបិណ្ឌខាង មុខ។ ការបញ្ជាក់នេះគឺធ្វើឡើងក្នុងពេលដែលលោកជួបជាមួយនឹងកម្មករជិត2ម៉ឺននាក់ក្នុងក្រុងតាខ្មៅខេត្តកណ្ដាលព្រឹកថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2023នេះ។ លោកបណ្ឌិតមានប្រសាសន៍ថា:រាល់ចំណា យឲ្យតែទៅដល់ដៃប្រជាពលរដ្ឋគឺមិនត្រូវស្តាយនោះទេ។ ពិធីភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនឹងប្រារព្ធឡើងថ្ងៃទី 13, 14 និង 15 ខែតុលាឆ្នាំ 2023 ខាងមុខ។

លោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតបានបញ្ជាក់ថាដរាបណាបងប្អូនប្រជាព លរដ្ឋនៅតែជឿជាក់លើគណបក្សប្រជាជនកម្ពុជាគាំទ្រឲ្យដឹកនាំរាជរដ្ឋាភិបាលគណ បក្សប្រជាជនកម្ពុជាប្តេជ្ញាបម្រើពលរដ្ឋ, បង្កើតការងារនិងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ច។ លោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតណែនាំឲ្យលោកឃួងស្រេងអភិបាលរាជ ធានីភ្នំពេញត្រៀមមរថយន្តក្រុងដើម្បីដឹកបងប្អូនកម្មករកម្មការិនីទៅលេងស្រុកកំ ណើតនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខដោយឥតគិតថ្លៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ