• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៨ ល្ងាច

ក្រសួងកសិកម្មកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាដល់ប្រជាកសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា ក្រសួងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាដល់ប្រជាកសិករ ជាពិសេសនឹងផ្តោតលើកម្មវិធីអភិវឌ្ឍអ្នកជំនាញកសិកម្ម ។ ការថ្លែងបែបនេះរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើ ឡើងក្នុងឱកាសចូលរួមពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងការស្វាគមន៍ និងអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបានជួយដល់សាលាកសិកម្មក្នុងការអភិវធ្ឍធនធានមនុស្ស ។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នក ជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។ នៅក្នុងវិស័យកសិកម្ម ឯកឧត្តមបានគូសបញ្ជាក់ថា ទាក់ទងនឹងការងារធ្វើទំនើបកម្មបែបឌីជីថលនេះ ក្រសួងត្រូវការការសហការពីវិស័យឯកជន

ដោយក្នុងនោះសម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ណ៍ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ រីឯផ្នែកទន់ (Software) គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណ ភាព និងបង្កើនប្រសិទ្ធភាពការងារ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ