• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២១ ព្រឹក

ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកគោលដៅរួម

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ឯកឧត្តម ឯកអគ្គរដ្ឋទូត Murphy បានអបអរសាទរ ឯកឧត្តម សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិស័យពាណិជ្ជកម្មនិងការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានាដែលត្រូវបានលើកយកមកពិភាក្សា។ ដោយទទួលស្គាល់អំពីវិធីសាស្រ្តផ្សេងគ្នាចំពោះបញ្ហាមួយចំនួន

ដែលជារឿងធម្មតានៅក្នុងទំនាក់ទំនងអន្តរជាតិ ភាគីទាំងពីរបានបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ