• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣០ ល្ងាច

នាយករដ្ឋមន្រ្តីបញ្ជាក់ថា ទិសដៅសំខាន់បំផុតរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ គឺយកប្រជាជនជាធំក្នុងការបម្រើ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទិសដៅសំខាន់បំផុតរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ គឺយកប្រជាជនជាធំក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន។ ការបញ្ជាក់នេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចូលរួមរបស់សមាជិក-សមាជិការាជរដ្ឋាភិបាលនាពេលនេះ បានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការនី។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ជួបជាមួយប្រជាពលរដ្ឋ ជួបជាមួយកម្មករ-កម្មការនី គឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ បម្រើប្រជាពលរដ្ឋ គឺជាអ្វីដែលយើងត្រូវធ្វើ ហើយការយកចិត្តទុកដាក់គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុង ៤០ឆ្នាំនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺយើងផ្ដល់អាទិភាពទៅលើការបម្រើប្រជាពលរដ្ឋជាធំ»។ ឯកឧត្ដមនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលកើតចេញពីការបោះឆ្នោត ហើយដែលជារាជរដ្ឋាភិបាលដឹកនាំដោយបន្តរបស់គណបក្សប្រជាជនកម្ពុជា ក៏មិនចោលនូវប្រពៃណី និងទិសដៅសំខាន់បំផុត គឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ