• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៣ ព្រឹក

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យមានការអ ភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុម:

កំពង់ស្ពឺ÷ក្រសួងបរិស្ថានបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី31ខែសីហាឆ្នាំ 2023 នេះថាមួយជំហានបន្ទាប់ទៀតឆ្ពោះទៅការអភិ រក្សធនធានធម្មជាតិទេសចរណ៍ធម្មជាតិនិងវប្បធម៌។លោកអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញឲ្យមានការអភិវឌ្ឍទេសចរណ៍វប្បធម៌ធម្មជាតិនៅភ្នំទេវ:ដែលឋិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុ ម:គិរីរម្យ។រូបចម្លាក់បែបសិល្ប:វប្បធម៌ល្អវិចិត្រដែលបានដាប់ឆ្លាក់ជាប់នឹងផ្ទាំងថ្មនៅលើភ្នំទេវ:ដែលជាសក្ការ:បូជារបស់ភ្ញៀវទេ សចរជាតិអន្តរជាតិត្រូវបានលោករដ្ឋមន្ត្រីក្រសួងបរិស្ថានមើលឃើញពីតម្លៃសិល្បៈជាតិនិងចង់ប្រែក្លាយតំបន់នេះឲ្យទៅជាទេសចរណ៍វប្បធម៌ធម្មជាតិមួយនៅក្នុងតំ បន់។ លោកអ៊ាងសុផល្លែតបានលើកឡើងថាទេ សចរណ៍វប្បធម៌ធម្មជាតិជាគោលដៅបន្ទាប់ដែលនឹងជួយលើកស្ទួយជីវភាពប្រជាពល រដ្ឋក្នុងសហគមន៍បន្ថែមលើសពីប្រាក់ចំ ណូលដែលបានមកពីការអភិរក្សធនធានធម្មជាតិក្នុងជំហានទី1គឺមានការដាំដុះថែ រក្សាការពារនិងអភិរក្សគ្រប់គ្រងធម្មជាតិធ្វើយ៉ាងណាឲ្យរក្សាបានគម្របព្រៃឈើជាង 60%ដើម្បីកាត់បន្ថយការសាយភាយឧ ស្ម័នផ្ទះកញ្ចក់ដែលជាកត្តានាំឲ្យមានការ ប្រែប្រួលអាកាសធាតុ។

លើសពីនេះលោករដ្ឋមន្ត្រីក្រសួងបរិស្ថានយល់ឃើញថាកាលណាប្រជាសហគមន៍ទទួលបានប្រាក់ចំណូលច្រើនមានជីវភាពល្អប្រសើរដែលទទួលបានមកពីទេសចរណ៍វប្បធម៌ធម្មជាតិនោះពួកគាត់នឹងមិនចូលព្រៃកាប់ឈើនិងបាញ់សត្វព្រៃទៀតនោះទេហើយគម្របព្រៃឈើក៏ក្រាស់ជាងមុនជាពិ សេសសហគមន៍នឹងទទួលបានជោគជ័យក្លាយជាសហគមន៍អព្យាក្រឹតកាបូន។ដូច នេះការគ្រប់គ្រងធនធានធម្មជាតិមានប្រ សិទ្ធភាពទ្វេដង។ គួរបញ្ជាក់ថាលោកអ៊ាងសុផល្លែតកាលពីពេលថ្មីៗនេះបានដឹកនាំប្រតិភូក្រសួងបរិ ស្ថាននិងមានការចូលរួមពីអាជ្ញាធរខេត្តកំ ពង់ស្ពឺស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិ ស្ថាននៅឧទ្យានជាតិព្រះសុរាម្រិតកុសុម:គិរី រម្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ