• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៤ ព្រឹក

កម្ពុជា-បណ្ដារដ្ឋអាស៊ានបូកជួបប្រជុំគ្នាក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីកម្មវិធី GLOBAL SMARTនៅទីក្រុងម៉ានីល

 

ហ្វីលីពីន÷ចាប់ពីថ្ងៃ29-31 ខែសីហាឆ្នាំ 2023អង្គការUNODCបានរៀបចំសិក្ខា សាលាប្រចាំតំបន់អាស៊ីអគ្នេយ៍និងអាស៊ីខាងកើតនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនដែលសមាសភាពចូលរួមចំនួន54នាក់មកពីបណ្តារដ្ឋអាស៊ានទាំង10ទីម័រឥណ្ឌា+បង់ ក្លាដេស+ចិន+កូរ៉េ+ជប៉ុន+អូស្ត្រាលី+ សហរដ្ឋអាមេរិក។

លោកឧត្តមសេនីយ៍យិតយឿតអនុប្រធាននាយកដ្ឋាននីតិកម្មអប់រំនិងស្តារនីតិសម្បទានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាចាប់តាំង ពីឆ្នាំ 2021តរៀងមកសិក្ខាសាលាថ្នាក់តំ បន់នេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំក្នុងគោលបំណងដើម្បីជួបជុំគ្នារវាងមន្ត្រីជំនាញពីស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្លាស់ប្តូរព័ត៌មានទាំងនៅកម្រិតជាតិនិងតំបន់ហើយគោលបំណងសំខាន់ៗរបស់អង្គសិក្ខា សាលាឆ្នាំ2023នេះរួមមាន÷

1-ធ្វើបច្ចុប្បន្នភាពលើភាពជាដៃគូក្នុងការងារអនុវត្តន៍កម្មវិធីGlobal SMART 2-ចែករម្លែកព័ត៌មានថ្មីៗស្តីពីនិន្នាការចរាចរទីផ្សារគ្រឿងញៀនពិសេសគ្រឿងញៀនសំ យោគ 3-វិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាលរដ្ឋាភិបាលលើបញ្ហាគ្រឿងញៀន

4-ចែករម្លែកព័ត៌មានស្តីពីសារធាតុគីមីផ្សំ(សារធាតុស្ថិតក្នុងបញ្ជីដែលត្រូវត្រួតពិ និត្យនិងមិនត្រួតពិនិត្យ)ដែលបានចាប់យកក្នុងកម្រិតថ្នាក់តំបន់ិងវិធីសាស្ត្រសុវត្ថិភាពក្នុងការបំផ្លាញចោលនិងគ្រប់គ្រង

5-ចែករម្លែកព័ត៌មានស្តីពីការងារកោសល្យ វិច័យនិងការកំណត់អត្តសញ្ញាណគ្រឿង ញៀនសំយោគនិងរបកគំហើញនៃការផ លិតគ្រឿងញៀនសំយោគក្នុងតំបន់

6-ចែករម្លែកព័ត៌មានស្តីពីសារធាតុញៀនថ្មីដែលមានឥទ្ធិពលលើប្រព័ន្ធប្រសាទ (NPS)ដែលកំពុងមាននិងប្រភេទNPS ដែលទើបមានវត្តមានថ្មីៗនៅក្នុងតំបន់

7-ចែករម្លែកព័ត៌មានស្តីពីការប្រើបំពានគ្រឿងញៀនការកាត់បន្ថយតម្រូវការការព្យាបាលរួមទាំងទិន្នន័យព័ត៌មានស្តីពីការប្រើលើសកម្រិតនិងការពុលគ្រឿង ញៀន

8-ការទទួលបានព័ត៌មានថ្មីៗតាមរយ:ការ ពិភាក្សាដោយមន្ត្រីជំនាញនានាលើការងារអនុវត្តន៍ច្បាប់

9-កោសល្យវិច័យនិងសុខភាពសាធារណ:

10-ស្វែងរកដំណោះស្រាយលើការងារគ្រប់ គ្រងស្ថានភាពគ្រឿងញៀនរបស់ជាតិ លោកឧត្តមសេនីយ៍យិនបឿនក៏បានប្រាប់ពីសមាសភាពកម្ពុជាដែលចូលរួមសិក្ខាសា លានោះមានលោកយុងមុនីអនុប្រធាននា យកដ្ឋានអនុវត្តន៍ច្បាប់និងលោកស្រីរិទ្ធីចំ រើនប្រធានការិយាល័យនៃមន្ទីរពិសោធន៍គ្រឿងញៀន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ