• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៦ ព្រឹក

លោកឃួងស្រេងនឹងលើគម្រោងស្នើទៅរាជរដ្ឋាភិបាលជាកញ្ចប់ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ÷ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញអាជ្ញាធររាជធានីភ្នំពេញអាចនឹងធ្វើឡើងជាកញ្ចប់តែមួយដោយបង្កើតជាគម្រោងធំមួយស្នើទៅរាជរដ្ឋាភិបាលដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងបានយូរអ ង្វែង។ នេះជាការលើកឡើងរបស់លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាទីប្រឹក្សាផ្ទាល់លោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខណ:ដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញដើម្បីទប់ទល់នឹងបម្រែបម្រួ លអាកាសធាតុសកលនារសៀលថ្ងៃទី 30 ខែសីហាឆ្នាំ2023នេះនៅសាលារាជធានីភ្នំពេញ។ លោកឃួងស្រេងបានមានប្រសាសន៍លើក ឡើងថា÷ការអញ្ជើញអ្នកជំនាញអាជ្ញាធរ ខណ្ឌទាំង 14 និងមន្ត្រីពាក់ព័ន្ធមកប្រជុំពិភាក្សា

នៅពេលនេះគឺដើម្បីរៀបចំផែនការបន្តការដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងឲ្យបានយូរអង្វែង។ លោកឃួងស្រេងបានជំរុញឲ្យធ្វើកិច្ចការនេះជាកញ្ចប់តែមួយដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី15ទៅ20 ឆ្នាំ។ពាក់ ព័ន្ធនឹងការងារនេះរដ្ឋាភិបាលក៏នឹងពិនិត្យ បញ្ហាលិចលង់នៅសណ្តរស្ទឹងព្រែកត្នោតផងដែរដើម្បីរកមធ្យោបាយដោះស្រាយឲ្យបានល្អចៀសវាងឲ្យបាននូវការលិចដោយជំនន់ទឹកភ្លៀងព្រោះថាបើលិចរោងចក្រសហគ្រាសនោះវានឹងខាតបង់ធ្ងន់ធ្ងរណាស់នេះជាបញ្ហាដែលទាមទារឲ្យយើងត្រូវរួមគ្នាដោះស្រាយឲ្យបានល្អ។

លោកបញ្ជាក់ថាក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះរដ្ឋបាលរាជធានីភ្នំពេញនឹងអាចរៀបចំជាគម្រោងធំមួយផ្ញើទៅរាជរដ្ឋាភិបាលដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះឲ្យបានល្អដែលអាចកាត់បន្ថយការលិចលង់បានពី15ទៅ 20ឆ្នាំ។ លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើក ឡើងថា÷សម្រាប់រាជធានីភ្នំពេញយើងបានធ្វើការងារច្រើនណាស់ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយគិតមកដល់ពេលនេះយើងស្ថាបនាប្រព័ន្ធលូបានជាង924គីឡូម៉ែត្រយើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ជាមួយគ្នានេះយើងបានដោះស្រាយបញ្ហាលិចលង់នេះបាន 32 កន្លែងរួចហើយហើយនៅពេលថ្មីៗនេះទៀតយើងដោះស្រាយបាន 7 កន្លែងថ្មីទៀតផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ