• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៩ ព្រឹក

ដុតកម្ទេចគ្រឿងញៀនជាង4តោនក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងញៀន

កំពង់ឆ្នាំង÷បទល្មើសគ្រឿងញៀនគឺជាបទល្មើសមានហានិភ័យខ្ពស់ទី1ក្នុងចំណោមបទល្មើសទាំង6ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់កខ្វក់។នេះបើតាមប្រសាសន៍ឪលោកកេងសុម៉ារិទ្ធរដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដែលរៀបចំឡើងនៅទីលានចាក់សំ រាមក្នុងភូមិត្រពាំងស្បូវឃុំស្រែថ្មីស្រុករលា ប្អៀរនាព្រឹកថ្ងៃទី29ខែសីហាឆ្នាំ2023។

លោកកេងសូម៉ារិទ្ធរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបន្តថាចំពោះបទល្មើសទាំង6រួ មមាន÷ការជួយដូរមនុស្ស,ការរត់ពន្ធទំនិញ ,បទល្មើសព្រៃឈើសត្វព្រៃ,បទល្មើសពុករ លួយ,បទល្មើសឆបោកនិងបទល្មើសគ្រឿង ញៀនដែលជាបទល្មើសត្រូវយកចិត្តទុក ដាក់ជាអាទិភាព។បរិមាណគ្រឿងញៀនដែលត្រូវបានរឹបអូសនិងរៀបចំដុតកម្ទេចនាពេលនេះគឺមាន 87សំណុំរឿងក្នុងនោះរួម ម្សៅក្រាមពណ៌លឿងមានសារធាតុគីមីរួមនឹងម្សៅថ្នាំញៀនកេតាមីនសរុបចំនួន211 ការុងស្មើនឹងជាង4767គីឡូក្រាមដែលនេះជាការបង្ក្រាបក្នុងករណីយ៉ាងធំមួយហើយយ៉ាងកក្រើកក្នុងទឹកដីខេត្តកំពង់ឆ្នាំងកាលពីអំឡុងឆ្នាំ2022កន្លងទៅនេះ។

បន្ថែមលើនេះនៅមានប្រភេទថ្នាំញៀនមេតំហ្វេតាមីនឬហៅថាម៉ាទឹកកកចំនួន565ក្រាម,កញ្ឆាក្រៀម16,54ក្រាមរួមនឹងឧបករណ៍ដែលសម្រាប់បម្រើឲ្យការប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ការដុតបំផ្លាញគ្រឿងញៀនដែលមានចំនួនរហូតដល់ជាង4តោនដែលរាយការណ៍ដោយលោកឯកស៊ុនរស្មីព្រះរាជអាជ្ញាអមសាលាខេត្តកំពង់ឆ្នាំងគឺមិនមែនត្រឹមតែជាការដុតបំផ្លាញវត្ថុដែលបង្កឲ្យមានគ្រោះថ្នាក់នោះទេប៉ុន្តែវាជាការបង្ហាញនូវកិច្ចខិតខំប្រឹង ប្រែងយ៉ាងសកម្មនិងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្ថាប័នតុលាការអាជ្ញាធរមានស មត្ថកិច្ចមន្ត្រីអនុវត្តន៍ច្បាប់គ្រប់លំដាប់ថ្នាក់ក្នុងការរួមចំណែកយ៉ាងធំធេងក្នុងការប្រយុ ទ្ធប្រឆាំងនឹងគ្រឿងញៀននៅទូទាំងប្រទេស ក៏ដូចជាការចូលរួមអនុវត្តន៍នូវគោលនយោ បាយភូមិឃុំមានសុវត្ថិភាពផងដែរ។

ជាមួយគ្នានោះលោកមាសវិរិទ្ធអគ្គលេខាធិកានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុ ទ្ធប្រឆាំងគ្រឿងញៀនក៏មានប្រសាសន៍ដែរថា÷ផែនការគោលនយោបាយរបស់រាជរដ្ឋា ភិបាលអាណត្តិថ្មីដែលត្រូវបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនចែកចេញជា2ផ្នែកទី1គឺការប្រយុទ្ធប្រឆាំង គ្រឿងញៀននិងទី 2 គឺការគាំពារជនរង គ្រោះដែលរងគ្រោះដោយសារការប្រើប្រាស់ថ្នាំញៀន។ការប្រើប្រាស់ថ្នាំញៀនមិនត្រឹមតែប៉ះពាល់និងបំផ្លាញខ្លួនឯងជាអ្នកប្រើប៉ុ ណ្ណោះទេគឺប៉ះពាល់ដល់គ្រួសារសហគមន៍និងអ្នកជិតខាងផងដែរព្រោះតែកាលណាញៀនថ្នាំហើយមុនមានលុយទិញក្រោយ មកអត់លុយលួចរបស់របរក្នុងផ្ទះលក់ហើយក៏អាចបង្កហិង្សាក្នុងគ្រួសារវង្វេងវ ង្វាន់ស្មារតីក្លាយពីមនុស្សស្លូតបូតទៅជាមនុស្សឃោរឃៅប្រើអំពើហិង្សាជាដើម។ហេតុនេះសូមក្មួយៗជាសិស្សានុសិស្សត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀននិងសូមនិយាយថាទេចំពោះគ្រឿងញៀន។ជាមួយ គ្នានេះក៏សូមសម្តែងនូវការកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខិតខំបង្ក្រាបបទល្មើសគ្រឿងញៀនកន្លង មកដោយទទួលបានជោគជ័យហើយក៏ជាលើកទី1ដែរដែលខេត្តកំពង់ឆ្នាំងបានដុតកម្ទេចគ្រឿងញៀនរហូតជាង4ពាន់គីឡូ ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ