• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៥ ល្ងាច

ថ្ងៃអនាគតនឹងអាចពង្រីកទីផ្សារនាំចេញស្វាយកាន់តែធំទៅកាន់កូរ៉េ

ភ្នំពេញ÷លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឲ្យកាន់តែធំទូលាយបន្ថែមទៀតខណ: លោកឆុងវ៉ាងគឺន(Chung Hwang- keun)រដ្ឋមន្ត្រីក្រសួងកសិកម្មស្បៀងនិងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសកម្ពុជា ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃទី29សីហាឆ្នាំ2023នេះបានឲ្យដឹងថានៅក្នុងជំនួបការងារជាមួយមន្ត្រីក្រសួងកសិកម្មស្បៀងនិងកិច្ចការជនបទនៃសាធារ ណកូរ៉េលោករដ្ឋមន្ត្រីឌិតទីណាបានលើក ឡើងអំពីការវិវត្តរបស់កម្ពុជាដែលបានប្រែ ក្លាយពីប្រទេសខ្វះខាតស្បៀងបណ្តាលមកពីសង្គ្រាមស៊ីវិលផ្ទៃក្នុងមកជាប្រទេសដែលមានសន្តិសុខស្បៀងនិងនាំចេញស្បៀងទៅ កាន់ទីផ្សារអន្តរជាតិ។

បើតាមលោកឆុងវ៉ាងគឺនការប្រែប្រួលជាវិជ្ជមាននេះមិនអាចសម្រេចបានទេប្រសិន បើគ្មានការរួបរួមជាតិនិងសន្តិភាពដែលនាំ ទៅរកការអភិវឌ្ឍមួយដ៏ពិតប្រាកដ។ នាឱកាសនោះលោករដ្ឋមន្ត្រីបានថ្លែងអំ ណរគុណដល់សាធារណរដ្ឋកូរ៉េចំពោះកិច្ច សហប្រតិបត្តិការល្អនាពេលកន្លងមកជាពិ សេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់កម្ពុជានៅក្នុងវិស័យកសិកម្ម។ចំពោះកិច្ចស ហប្រតិបត្តិការបន្តនាពេលអនាគតលោកឆុងវ៉ាងគឺនបានស្នើដល់ភាគីកូរ៉េជំរុញការបើកទីផ្សារផលិផលកសិកម្មកម្ពុជាទៅកាន់ប្រទេសកូរ៉េដោយចំពោះផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ