• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣១ ល្ងាច

ក្រសួងបរិស្ថានលើកទឹកចិត្តឲ្យក្រុមហ៊ុនកែច្នៃឫស្សីដោយប្រើថាមពលពន្លឺព្រះអា ទិត្យ

កំពង់ស្ពឺ÷ក្រសួងបរិស្ថានបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទទី28ខែសីហាឆ្នាំ2023នេះថាលោកអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានគាំទ្រដល់ក្រុមហ៊ុនLEOPA BAMBOO Co.,LTDបង្កើតសិប្បកម្មកែ ច្នៃឫស្សីសម្រាប់នាំចេញនិងកែច្នៃកំទេចឫស្សីធ្វើជាធ្យូងដុតនិងបម្រើឲ្យវិស័យកសិ កម្ម។លោកអ៊ាងសុផល្លែតបានលើកបែប នេះក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចគ ម្រោងកែច្នៃឫស្សីរបស់ក្រុមហ៊ុនLEOPA BAMBOOនៅក្នុងតំបន់សហគមន៍ការពារធម្មជាតិចំបក់ក្នុងខេត្តកំពង់ស្ពឺកាលពីម្សិល មិញនេះរួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងបរិស្ថានរួមជាមួយអាជ្ញាធរមូលដ្ឋាន

និងប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានចាត់ទុក ថាការចូលរួមរបស់ក្រុមហ៊ុននឹងចូលរួមចំ ណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហ គមន៍តំបន់ការពារធម្មជាតិទទួលបានចំណូ លបន្ថែមតាមរយ:ការដាំឫស្សីដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុនហើយការដាំឫស្សីនឹងក្លាយជាគម្របព្រៃឈើដែលអាចស្រូបយកកាបូប ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូន។ ជាមួយគ្នាដើម្បីជួយឲ្យសហគមន៍ទទួលបានជោគជ័យក្លាយជាសហគមន៍អព្យា ក្រឹតកាបូនកាន់តែមានប្រសិទ្ធភាពថែម ទៀត។

លោកអ៊ាងសុផល្លែតបានលើកទឹក ចិត្តឲ្យក្រុមហ៊ុនកែច្នៃឫស្សីដោយម៉ាស៊ីនដើរ ដោយថាមពលព្រះអាទិត្យ(Solar Power)។ សូមបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុនLEOPA BAMBOO Co.,LTDកំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឫស្សីដោយប្រជា សហគមន៍ដើម្បីជាគ្រឿងសង្ហារិមសម្រាប់ ចេញនិងលើសពីនេះមានគម្រោងកែច្នៃកំ ទេចឫស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារិមធ្វើជាធ្យូង។ការរៀបចំបង្កើតសិប្បកម្មកែច្នៃឫស្សីនេះទៀតសោតគឺដោយ សារក្រុមហ៊ុនLEOPA BAMBOO Co., LTDបានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហ ការកែច្នៃឫស្សីជាមួយសហគមន៍តំបន់ការ ពារធម្មជាតិចំបក់។ក្រុមហ៊ុនលើកទឹកចិត្តទទួលទិញឫស្សីពីសហគមន៍ដែលដកហូត ឫស្សីព្រៃប្រកបដោយនិរន្តរភាពនិងចូលរួម ដាំដុះឫស្សីថែមទៀតនៅលើដីរបស់សហ គមន៍

អត្ថបទពេញនិយម

ពត៍មានថ្មីៗ