• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៧ ព្រឹក

ចាប់ពីថ្ងៃទី28ខែសីហាដល់ថ្ងៃទី3ខែកញ្ញាឆ្នាំ2023អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិត មធ្យមទៅច្រើនលាយឡំដោយផ្គរ,រន្ទះនិង ខ្យល់កន្ត្រាក់

ភ្នំពេញ÷ក្រសួងធនធានទឹកបានគូសប ញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិ ពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងថៃ,ឡាវនិងវៀតណាមរួមជា មួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុងឈ្មោះ "សាវឡា"ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីនដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី2 កញ្ញា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ 1-តំបន់ទំនាបកណ្តាល÷ -សីតុណ្ហភាពអប្បបរិមាមានពី23-25°C -សីតុណ្ហភាពមានពី32-34°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ 2-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរិមាមានពី22-24°C -សីតុណ្ហភាពអតិបរមាមានពី31-33°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ 3-តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមានពី24-26°C -សីតុណ្ហភាពអតិបរមាមានពី29-31°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតេពីមធ្យមទៅច្រើនលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ ដោយឡែកនៅលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោកនិងរលកសមុទ្របង្គួរ។អា ស្រ័យដូចបានជម្រាបជូនខាងលើសូមសា ធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ