• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០០ ល្ងាច

ទំនិញគ្រឿងសមុទ្រ និងសាច់បង្កក ខូចគុណភាព ចំនួន ៨ ៨១២ គីឡូក្រាម ត្រូវបានដុតកំទេចចោលនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ

តាកែវ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានសហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជាខេត្តតាកែវ បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ក្នុងនោះមាន គ្រឿងសមុទ្រ និងសាច់បង្កក ចំនួន ៨ ៨១២ គីឡូក្រាម ដែលរឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងដីឡូដ៏មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។

គួរបញ្ជាក់ផងដែរថា យោងតាមប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ(កាំកុងត្រូល) ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះមកជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។ មន្រ្តីជំនាញទាំងពីរស្ថាប័នតែងតែសហការគ្នាក្នុងការទប់ស្កាត់ បង្ការ ហាមឃាត់ នូវទំនិញដែលគ្មានគុណភាព សុវត្ថិភាព និងមិនអនុលោមតាមបទប្បញ្ញត្តិ ដើម្បីការពារនូវសុខុមាលភាព​ និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ