• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០៤ ព្រឹក

ថ្ងៃទី 26ខែសីហានេះសមត្ថកិច្ចជំនាញត្រួតពិនិត្យនិងផាកពិន័យបានយានយន្ត 54គ្រឿង

ភ្នំពេញ÷តាមការបញ្ជាក់របស់លោកឧត្តម សេនីយ៍ឯកឆាយគឹមខឿនអគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរ បាលជាតិនៅល្ងាចថ្ងៃទី26ខែសីហាឆ្នាំ 2023 នេះថា÷កម្លាំងនគរបាលជំនាញទូទាំងប្រទេសកម្ពុជាបានត្រួតពិនិត្យនិងផាកពិន័យយានយន្តសរុបចំនួន54គ្រឿងទៀតក្នុងនោះមានម៉ូតូ6គ្រឿងនិងរថយន្ត 48គ្រឿង។ លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនបានគូសបញ្ជាក់ថាសម្រាប់ថ្ងៃទី26សីហានេះកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យនិងផាកពិន័យយានយន្តសរុបចំនួន208គ្រឿងក្នុងនោះមានម៉ូតូ30 គ្រឿងនិងរថយន្តគ្រប់ប្រភេទ178គ្រឿង។ លោកអ្នកនាំពាក្យបានគូសបញ្ជាក់ទៀតថាបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូគ្មានបទល្មើស។ដោយឡែករថយន្តរួម មាន÷

ល្មើសល្បឿន,អត់បណ្ណបើកបរនិងល្មើសសញ្ញាជាដើម។ បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងបានថ្លែងអំណរគុណនិងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយ:ពេលកន្លងមកនេះជាពិសេសកោតសរសើរនិងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់បំផុត។ ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជានៅថ្ងៃទី26សីហានេះដែរបានកើតឡើងចំនួន12លើកក្នុងនោះអ្នកស្លាប់ចំនួន6នាក់,របួចំនួន18នាក់(របួស ធ្ងន់ចំនួន14នាក់)។គិតត្រឹមរយ:ពេល26ថ្ងៃ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន 260លើកបណ្តាលឲ្យមនុស្សស្លាប់119នាក់របួស360នាក់(របួសធ្ងន់226នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ