• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤២ ព្រឹក

ខឹងគេថាក្ររហាមទាញកាំបិតកាប់3កាំបិតរងរបួសធ្ងន់

មណ្ឌលគិរី÷បុរសម្នាក់ត្រូវបានបុរសជាជន សង្ស័យម្នាក់ទៀតកាប់3កាំបិតបណ្ដាល ឲ្យរងរបួសធ្ងន់នៅវេលាម៉ោង 21 និង 30 នាទីយប់ថ្ងៃទី 26 ខែសីហាឆ្នាំ 2023 នៅចំណុចដីឡូត៍តង់ខៀវក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ សមត្ថកិច្ចឲ្យដឹងថាករណីហិង្សាដោយចេត នានិងបង្ករបួសស្នាមខាងលើនគរបាលប៉ុស្តិ៍ស្រែខ្ទុមបានធ្វើការឃាត់ខ្លួនជនសង្ស័យចំ នួន 1 នាក់ឈ្មោះកែនកានភេទប្រុសអាយុ 24 ឆ្នាំជនជាតិខ្មែរមុខរបរកម្មករនិងស្នាក់ នៅបណ្ដោះអាសន្ននៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។រីឯជនរង គ្រោះឈ្មោះដោកស៊្រាងភេទប្រុសអាយុ44 ឆ្នាំជនជាតិខ្មែរមុខរបរសារព័ត៌មានរស់នៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តម ណ្ឌលគិរី(របួសធ្ងន់)។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីដើម្បីសង្គ្រោះបន្ត។ មូលហេតុទាស់ពាក្យសម្តីគ្នាដោយសារភាគីខាងរងគ្រោះបានដៀលភាគីជនបង្កថាក្រគ្មានផ្ទះគ្មានសម្បែងសមរម្យនឹងគេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ