• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២១ ព្រឹក

សមត្ថកិច្ចរកឃើញ អ្នកបេីកបរនិងអ្នកជំនួយបេីក​បរចំនួន​១៣នាក់មាន​ផ្ទុកសារធាតុញៀ​ន​ពេលកំពុងបើកបរនៅ​លេីដងផ្លូវនៅស្រុកកំរៀងខេត្តបាត់​ដំបង

ខេត្តបាត់​ដំបង៖ តាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨​និង៤៥នាទី អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារ​ប្រឆាំងគ្រឿង​ញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន ខុសច្បាប់ ក្នុងភូមិ​សាស្រ្ត ស្រុកកំរៀង ចំនួន០២គោលដៅ៖ -គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៩ ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកភ្កំរៀង ខេត្តបាត់ដំបង លើ៖

-រថយន្តធុនធំ ចំនួន ១០៦គ្រឿង មនុស្ស ១៧៧នាក់ស្រី៦៦នាក់។ -រថយន្តធុនតូចចំនួន ១២៨គ្រឿង មនុស្ស ២០៩នាក់ស្រី៤៥នាក់។ -ម៉ូតូ៨០គ្រឿងមនុស្ស១៣២នាក់ស្រី៤០នាក់។ -គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុមទី៤ ភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង វេលាម៉ោង១៣និង០០នាទីរសៀល លើ៖ -រថយន្តធុនធំ ចំនួន ៨៦គ្រឿងមនុស្ស១១៤នាក់ស្រី៣៣នាក់។ -រថយន្តធុនតូច ៧១គ្រឿង មនុស្ស១០១នាក់ស្រី៤៤នាក់។

-ម៉ូតូ៦៩គ្រឿង មនុស្ស៩៦នាក់ស្រី២៣នាក់។ ប្រភពខាងលើបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការ ខាងលើសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុ ញៀនលើអ្នកបើកបររថយន្ត និងអ្នកជំនួយបើកបរ រួមនិងអ្នកបើកបរម៉ូតូ សរុបចំនួន ២៤៧នាក់ ក្នុងនោះរកឃើញអ្នកបើកបរក្រោមឥទ្ធិព​លនៃគ្រឿងញៀនចំនួន ១៣នាក់ (ជាអ្នកបើកបររថយន្តចំនួន០៥នាក់ និងអ្នកជំនួយបើកបរចំនួន០២​នាក់ រួមទាំងកម្មកររថយន្ត០១នាក់)និង អ្នកបើកបរម៉ូតូចំនួន០៥នាក់ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ក្រៅពី​នោះសមត្ថកិច្ចពុំបានរកឃើញសារ​ធា​តុគីមីផ្សំគ្រឿងញៀនខុសច្បាប់ឡើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ