• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២១ ព្រឹក

ជនដៃដល់3នាក់បន្លំថើបថ្ពាល់នារីរងគ្រោះនិងយកកែវស្រាវាយជនរងគ្រោះ6នាក់ប ណ្ដាលឲ្យរបួសធ្ងន់ស្រាលកំពុងរត់ទៅតុលា ការជាថ្នូរទឹកប្រាក់ 3 ម៉ឺនដុល្លារ

ភ្នំពេញ÷តាមសេចក្តីរាយការណ៍មួយបានលួចបង្ហើបឲ្យដឹងនៅថ្ងៃទី 24 ខែសីហាឆ្នាំ 2023នេះថា÷ករណីជនដៃដល់ចំនួន 3 នាក់បន្លំថើបថ្ពាល់នារីរងគ្រោះហើយធ្វើស កម្មភាពវាយជនរងគ្រោះប្រុសស្រីចំនួន6 នាក់បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលនោះពេលនេះកំពុងមានអ្នករត់ការទៅសាលាដំ បូងរាជធានីភ្នំពេញដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញថ្នូរនឹងទឹកប្រាក់ប្រមាណជា3ម៉ឺនដុល្លារអាមេរិក។

គួររម្លឹកថាកម្លាំងនគរបាលជំនាញព្រហ្ម ទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួល គោកកាលកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 22 ខែសីហាឆ្នាំ 2023 ថ្មីៗនេះបានឃាត់ខ្លួនជនដៃដល់ចំនួន3នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកែវស្រាវាយទៅលើជនរងគ្រោះបណ្តា លឲ្យរបួសក្បាលចំនួន2នាក់របួសធ្ងន់និងស្រាល4នាក់)ប្រព្រឹត្តនៅចំណុចក្នុងភោជ នីយដ្ឋានកន្លែងចាស់ផ្លូវលេខ257កែងផ្លូវលេខ204ក្រុម17ភូមិ7សង្កាត់ទឹកល្អក់ទី3 ខណ្ឌទួលគោករាជធានីភ្នំពេញ។ របាយការណ៍ដដែលបន្តថាជនសង្ស័យទាំង3នាក់នេះរួមមាន÷

1-ឈ្មោះមាសបញ្ញាហៅបញ្ញាភេទប្រុសអាយុ31ឆ្នាំជនជាតិខ្មែរមុខរបររត់តាក់ស៊ីស្នាក់នៅផ្ទះលេខ3Aផ្លូវលេខ607សង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ(ជនដៃដល់អ្នកយកកែវស្រាវាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់និងស្រាល6នាក់(គ្មានសារធាតុញៀន)។

2-ឈ្មោះយ៉ានតៃឈតហៅតៃឈតភេទ ប្រុសអាយុ32ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកកន្លែងស្ទីមសូណាស្នាក់នៅហាងស្ទីមសូណាយីហោប៊ុនសេងផ្លូវលេខ3សង្កាត់បឹង ត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ (បក្សពួក)(គ្មានសារធាតុញៀន)។

3-ឈ្មោះជាងសុឃាងហៅសាន្តភេទប្រុសអាយុ24ឆ្នាំជនជាតិខ្មែរមុខរបររត់កង់បីស្នាក់នៅបន្ទប់ជួលលេខ6ផ្លូវលេខ21សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ(ជាបក្សពួក)(គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ6នាក់រួមមាន÷

1-ឈ្មោះលឹមគៀមហ៊ាកភេទស្រីអាយុ 18 ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខ218ភូមិ7 សង្កាត់ទឹកល្អក់ទី3ខណ្ឌទួលគោករាជធានីភ្នំពេញ។រងរបួសត្រូវបានជនសង្ស័យឈ្មោះយ៉ានតៃឈតសុំលេខទូរស័ព្ទដៃបន្លំថើបថ្ពាល់នៅមុនពេលកើតហេតុ។

2-ឈ្មោះផាតសម្ផស្សភេទប្រុសអាយុ21ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់ នៅផ្ទះមិនចាំលេខផ្លូវលេខ218ភូមិ7សង្កាត់ទឹកល្អក់ទី3ខណ្ឌទួលគោករាជធានីភ្នំពេញ (របួសក្បាលផ្នែកខាងលើដេរ6ថ្នេរដៃស្តាំដេរ3ថ្នេរនិងថ្លើមដៃស្តាំរបួសធ្ងន់)។

3-ស៊នវីនភេទប្រុសអាយុ23ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខ218ភូមិ7សង្កាត់ទឹកល្អក់ទី3 ខណ្ឌទួលគោករាជធានីភ្នំពេញ(របួសពកក្បាលស្រាល)។

4-ឈ្មោះកែងនេងភេទស្រីអាយុ 22 ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់ នៅផ្ទះមិនចាំលេខផ្លូវលេខ 218ភូមិ7 សង្កាត់ទឹកល្អក់ទី3ខណ្ឌទួលគោករាជធានីភ្នំពេញ(របួសរលាត់ដៃទងសងខាងរបួសស្រាល)។

5-ឈ្មោះកែងនាងភេទស្រីអាយុ 18 ឆ្នាំជន ជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខ 218ភូមិ7សង្កាត់ទឹកល្អក់ទី3 ខណ្ឌទួលគោករាជធានីភ្នំពេញ (របួសរលាត់ស្បែកត្រង់ករបួសស្រាល)។ 6-ឈ្មោះឈួនមករាភេទស្រីជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខ 218 ភូមិ7សង្កាត់ទឹកល្អក់ទី 3 ខណ្ឌទួលគោករាជធានីភ្នំពេញ(របួសរលាត់ត្រង់ត្រចៀកខាងឆ្វេងរបួសស្រាល)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញអធិការដ្ឋានខណ្ឌទួល គោកបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិ វិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ