• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៥ ព្រឹក

លែងលះគ្នាទាមទារពុះផ្ទះចែកជាពីរ

កំពង់ធំ÷រឿងរ៉ាវជីវិតប្ដីប្រពន្ធកលើលោកនេះមិនអាចកំណត់ជោគវាសនាបាននោះទេអ្នកខ្លះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខសាន្តអស់មួយជីវិត,អ្នកខ្លះព្រាត់ប្រាសគ្នាក៏មាន,និងអ្នកខ្លះទៀតយកគ្នាជាប្តីប្រពន្ធបានមួយប៉ព្រិចភ្នែកក៏បែកបាក់គ្នាទៅនិងអ្នកប្តីខ្លះទៀតឈ្លោះគ្នាបែកមុខបែកមាត់ប៉ុន្តែនៅតែមិនអាចលែងលះគ្នាដាច់...។ប្រការនេះគេតែងតែនិយាយថាគូកម្មឬគូគាប់។ ដោយឡែករឿងចម្លែកប្ដីប្រពន្ធ1គូនេះបើទោះបីជាបានស្ម័គ្រចិត្តព្រមព្រៀងលែងលះគ្នារៀងៗខ្លួនហើយក្តីតែអ្វីគួរឲ្យចាប់អារម្ម ណ៍នោះគឺពួកគេក៏បានព្រមព្រៀងចែកទ្រព្យផ្សេងៗគ្នារួចរាល់អស់ហើយតែចំណែកផ្ទះវិញមិនព្រមចាញ់ឈ្នះរៀងៗខ្លួន។ដូច្នេះដំ ណោះស្រាយមានតែសម្រេចពុះផ្ទះជា2 ដើម្បីឲ្យស្មើភាពគ្នាដោយមិនខ្វល់ពីកូនទាំង 2នោះឡើយ។ ហេតុការណ៍ចម្លែកប្លែកពីធម្មតានេះបានកើតឡើងកាលពីថ្ងៃទី22 ខែសីហាឆ្នាំ 2023នៅចំណុចជិតផ្សារសំអាងរីករាយស្ថិតនៅអូរកំពប់អំបិលឃុំបឹងល្វាស្រុកស ន្ទុកខេកំពង់ធំ។

លោកមេឃុំបឹងល្វាបានឲ្យដឹងថាប្តីប្រពន្ធដែលលែងលះគ្នានេះប្តីឈ្មោះចេវចិន្តាអាយុ 42 ឆ្នាំប្រពន្ធឈ្មោះប៊ុនសុវែនអាយុ 38 ឆ្នាំមានកូនក្នុងបន្ទុកគ្រួសារ2នាក់ប្រុស1ស្រី1 ដោយកូនស្រីច្បងអាយុ17ឆ្នាំនិងកូនប្រុសពៅអាយុ13ឆ្នាំ។ លោកមេឃុំបានបន្តទៀតថាចំពោះរឿងរ៉ាវលែងលះនេះលោកបានពន្យល់ណែនាំនិងបានសម្របសម្រួល2ទៅ3 លើករួចមកហើយ។ដោយលោកមេឃុំលើកហេតុផលថាបើយើងលែងលះគ្នាអាណិតដល់កូនៗទាំង2ដែលស្ថិតនៅវ័យសិក្សាព្រោះវាប៉ះ ពាល់ដល់អារម្មណ៍កូនៗយ៉ាងខ្លាំងបើយើងលែងលះគ្នា។ ទោះបីលោកមេឃុំពន្យល់ហេតុផលយ៉ាង ណាក៏ដោយក៏ប្ដីប្រពន្ធ1គូនេះនៅតែសម្រេចថាត្រូវតែលែងលះគ្នាឲ្យខាងតែបាន។មិនត្រឹមតែប៉ុណ្ណោះសូម្បីតែផ្ទះនៅជាមួយគ្នារាល់ថ្ងៃក៏ពុះចែកគ្នាជាពីរដោយមិនខ្វល់ពីអនាគតកូននោះដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ