• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១១ ល្ងាច

កីឡាករ-កីឡាការិនីចំនួន ១៣៦នាក់ លើ ១១ប្រភេទកីឡា ដែលត្រូវបញ្ជូនទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន រហូតដល់ដំណាច់ឆ្នាំ២០២៣

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិក NOCC និងលោក ប៉ុន សុខ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជួបសំណេះសំណាលកីឡាករ-កីឡាការិនីចំនួន ១៣៦នាក់ លើ ១១ប្រភេទកីឡា ដែលត្រូវបញ្ជូនទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន រហូតដល់ដំណាច់ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលកម្ពុជា ត្រូវបញ្ជូនអត្តពលិកជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅចិន ដោយបន្ដកម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាមានិតចិន ដែលនៅសល់អាហារូបករណ៍ប្រមាណ ៩០ថ្ងៃទៀត ដ្បិតក្នុងយុទ្ធសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ កម្ពុជាធ្លាប់បានបញ្ចូនអត្តពលិកចំនួន ១៦១នាក់ លើ ១២ប្រភេទកីឡា ទៅហ្វឹកហាត់ជាង ៧ខែមកហើយ កាលពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ។

ចំពោះការបោះជំរំហ្វឹកហាត់លើកនេះ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា យើងមានកីឡាករ កីឡាការិនីជម្រើសជាតិពេញវ័យផង និងថ្នាលផង ការបណ្ដុះបណ្ដាលនេះដែរ យើងមានគោលដៅ ២ ទី១-សម្រាប់កីឡាករ កីឡាការិនីពេញវ័យ គឺត្រៀមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងហានចូវ ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាផង និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ ផង ។ ចំពោះប្អូនៗ ក្មួយៗ អាយុជាង ១០ឆ្នាំ គឺពួកគាត់ត្រូវត្រៀមសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ