• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០៧ ព្រឹក

នំអន្សមជ្រូកខេត្តស្ទឹងត្រែងត្រូវបានដាក់ បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ

ស្ទឹងត្រែង÷ដើម្បីលើកគុណតម្លៃផលិតផលនិងបានរក្សានូវមរតកដូនតាអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយចងក្រងនំអន្ស មជ្រូកឆ្ងាញ់ប្រចាំតំបន់នៅខេត្តស្ទឹងត្រែងជា សមាជិកចលនាភូមិមួយផលិតផលមួយ។ ជាក់ស្ដែងក្មុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចងក្រងសមាជិកចលនាភូមិមួយមានផលិតផលមួយនៅខេត្តស្ទឹងត្រែងនាថ្ងៃទី 24ខែសីហាឆ្នាំ 2023 នេះលោកផលសុជាតិអគ្គលេខាធិការភូមិមួយផលិតផលមួយមានប្រសាសន៍ថា÷ភូមិមួយមានផលិតផលមួយជាតាលីករសំខាន់ក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិតាមរយៈការលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅមូល ដ្ឋានឲ្យបានប្រសើរឡើង។ លោកអគ្គលេខាធិការបានបន្តថា÷"កត្តាសំខាន់ចំពោះកិច្ចការនេះអ្នកពាក់ព័ន្ធទាំង អស់ត្រូវដឹងនិងជំរុញការគិតជាសាកលជំរុញឲ្យមានការផលិតប្រកបដោយការច្នៃប្រឌិតរស់រវើកនិងជំរុញឲ្យមានការអភិ វឌ្ឍធនធានមនុស្សបន្ថែម។

អគ្គលេខាធិការរូបនេះបានលើកឡើងថា÷អ៊ីចឹងថ្ងៃនេះខ្ញុំមកដល់ខេត្តស្ទឹងត្រែងយើងគឺខ្ញុំសង្ឃឹមមុតមាំថាយើងនឹងមានការធ្វើឲ្យមានភាពប្រែប្រួលជាវិជ្ជមានក្នុងកម្រិតណាមួយទៅលើការងារជំរុញចលនាភូមិមួយផលិតផលមួយនៅខេត្តស្ទឹងត្រែងរបស់យើងនេះដោយមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវ ការឲ្យអស់លោកលោកស្រីបរិច្ចាគធនធានផ្ទាល់ខ្លួនសម្រាប់ធ្វើការទេក៏ប៉ុន្តែសុំបង្កើនការទទួលខុសត្រូវនិងផ្ដល់សេវារបស់ខ្លួនទៅដល់ប្រជាពលរដ្ឋតាមជំនាញវិស័យរបស់ខ្លួនឲ្យបានទាន់ពេលនិងមានប្រសិទ្ធ ភាព"។ សូមបញ្ជាក់ថា÷គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានធ្វើការចុះបញ្ជីផលិតផលជាផ្លូវការទាំងសហគ្រាសផលិតកសិពាណិជ្ជកម្មនិងផលិតករបានចំនួន 447 មុខរួចមកហើយសម្រាប់ 25 ខេត្តក្រុងទូទាំងប្រទេសដើម្បីលើកគុណតម្លៃផលិតផលរបស់ខ្មែរយើង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ