• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៦ ព្រឹក

អាទិភាពគន្លឹះចំនួន 5សម្រាប់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1គឺមនុស្ស,ផ្លូវ, ទឹក,ភ្លើងនិងបច្ចេកវិទ្យា

ភ្នំពេញ÷ប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជាដែលមានមេដឹកនាំប្រទេសវ័យក្មេងប្រកបដោយថាមពល,ចំណេះដឹង,គុណធម៌និងសម ត្ថភាព។ សូមបញ្ជាក់ថា÷ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី 7 នៃរដ្ឋសភានៅព្រឹកថ្ងៃទី 24 ខែសីហាឆ្នាំ2023ដែលប្រារព្ធឡើងនៅវិមានសន្តិភាពលោកបណ្ឌិតទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតបានថ្លែងថារាជរដ្ឋា ភិបាលសម្រេចកំណត់យកនូវអាទិភាពគន្លឹះចំនួន5សម្រាប់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1គឺ÷មនុស្ស,ផ្លូវ,ទឹក,ភ្លើងនិងបច្ចេកវិទ្យាដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បងតាមរយ:បញ្ចកោណយុទ្ធសាស្ត្រនៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំង មូល។ លោកបណ្ឌិតហ៊ុនម៉ាណែតបានគូសបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក៏មានគោលដៅយុទ្ធសាស្ត្រចំនួន5រួម មាន÷ ទី1-ធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ 7% ប្រកបដោយភាពធន់នឹងវិបត្តិនានា។ ទី2-បង្កើតការងារឲ្យបានកាន់តែច្រើនទាំង បរិមាណនិងគុណភាពជូនដល់ប្រជាជនកម្ពុជាជាពិសេសសម្រាប់យុវជន។

ទី3-សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង 10% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឲ្យស្ថិត នៅក្នុងកម្រិតជាអប្បបរិមា។ ទី4-បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណ:ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជននិងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំ ណោយផលសម្រាប់ធុរកិច្ច,ការវិនិយោគនិងពាណិជ្ជកម្ម។

ទី5-ធានាឱ្យបាននៅចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ សម្តេចតេជោហ៊ុនសែនមានប្រសាសន៍ថា÷ ជាលើកដំបូងក្នុងរយៈពេលជាង 44 ឆ្នាំពិ សេសជាង 38 ឆ្នាំដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋុំន្ត្រី។ខ្ញុំកំពុងមើលការ ផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី។ពិនិត្យមើលសមា សភាពគណរដ្ខមន្ត្រីថ្មីដែលភាគច្រើនជាបញ្ញាវន្តបានវ័យក្មេងខ្ញុំកំណត់ច្បាស់ថាការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺត្រឹមត្រូវខ្លាំងណាស់។ ជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បីជាតិ,សាសនា,ព្រះម ហាក្សត្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ