• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៥ ព្រឹក

ក.ប.ប. បន្តចុះអប់រំដល់សិស្សានុសិស្សប្រមាណ ២៤០នាក់ អំពីសុវត្ថិភាពម្ហូបអាហារ នៅខេត្តកំពង់ឆ្នាំងនិងខេត្ត បន្ទាយមានជ័យ

(ខេត្តកំពង់ឆ្នាំង&ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះអប់រំដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជីវករ អំពីកិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងវិទ្យាល័យជប់វារី ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ២៣៨នាក់។

ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនេះ លោកប្រធានសាខា ក.ប.ប. នៃខេត្តទាំង២ បានយកចិត្តទុកដាក់ពន្យល់ដល់សិស្សានុសិស្សា និងអាជីវករ ឱ្យបានយល់ដឹងអំពីច្បាប់និងបទបញ្ញត្តិនានា ដែលគាំទ្រដល់ការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធការជ្រើសរើសចំណីអាហារដែលមានសុវត្ថិភាពមកបរិភោគ ជាពិសេសការទទួលបានការការពារពីច្បាប់ អនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ក្នុងនោះផងដែរ មន្ត្រីជំនាញ បានចែកផ្ទាំងរូបភាពផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់អ្នកចូលរួមទាំងអស់ ដើម្បីផ្សព្វផ្សាយបន្ត និងបិទនៅក្នុងបរិវេណសាលារៀនផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ