• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៣ ព្រឹក

ក្រុមហ៊ុនចិនកំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបមកក្រុងសៀមរាប

សៀមរាប÷មន្ត្រីជំនាញនៃស្ថាប័នពាក់ព័ន្ធបានប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមហ៊ុនចិនChina Metroដើម្បីប្រមូលព័ត៌មាននិងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចូលមកក្រុងសៀម រាប។លោកស៊ីសាវមីងវិស្វករជាន់ខ្ពស់ផ្នែកចលនាដងផ្លូវបានឲ្យដឹងនៅព្រឹកថ្ងៃទី 23 ខែសីហាឆ្នាំ 2023នេះថាគម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចូលមកក្រុងសៀម រាបគឺមាន2ជម្រើសដោយមួយស្ថិតនៅលើផ្លូវចាស់និងមួយនៅលើផ្លូវថ្មី។ ជាមួយគ្នានេះមកពិនប្រាកដបានថ្លែងថាពាក់ព័ន្ធនឹងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះក្នុងនាមរដ្ឋបាលខេត្តសៀមរាបសូមធ្វើការគាំទ្រនិងត្រៀមសហការជាមួយក្រុមហ៊ុនក្នុងការផ្ដល់ព័ត៌មាននិងទិន្នន័យជូនក្រុម ហ៊ុន

ដែលបានចុះមកសិក្សានិងប្រមូលទិន្នន័យដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរនិងសេវាកម្មដឹកជញ្ជូននាពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលនឹងចាប់ផ្ដើមបើកទទួល ភ្ញៀវទេសចរដោយផ្ទាល់មកពីប្រទេសផ្សេងៗមកទស្សនាប្រទេសកម្ពុជាសំខាន់ខេត្ត សៀមរាបដែលជាខេត្តសម្បូរប្រាង្គប្រាសាទ បុរាណនិងរមណីយដ្ឋានធម្មជាតិ។ក្នុងនោះដែរលោកអភិបាលរងខេត្តក៏បានធ្វើការណែ នាំមួយចំនួនដល់មន្ទីរ,អង្គភាព,រដ្ឋបាលក្រុងស្រុកពាក់ព័ន្ធត្រូវត្រៀមលក្ខណៈចូល រួមសហការដើម្បីឲ្យបានទិន្នន័យជាក់ លាក់។

គួរជម្រាបជូនថាគម្រោងនេះនៅពុំទាន់ច្បាស់នៅឡើយដោយក្រុមការងារបច្ចេ កទេសបានកំពុងចុះមកធ្វើការសិក្សាដើម្បីប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់។ក្នុងការបង្ហាញគំនូសប្លង់នៃគម្រោងការស្ថាបនាផ្លូវរថភ្លើងនេះខាងក្រុមហ៊ុនចិនបានសំ ណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថា ប័នពាក់ព័ន្ធចូលរួមសហការក្នុងការប្រមូលព័ត៌មាននិងទិន្នន័យដោយផ្លូវរថភ្លើងនេះនឹងឆ្លងកាត់តំបន់អង្គរនិងអាចមានការប៉ះ ពាល់តំបន់បុរាណដ្ឋានឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ