• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៧ ព្រឹក

មេខ្លោងគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ÷នៅល្ងាចថ្ងៃទី 22ខែសីហាឆ្នាំ 2023កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនបានប្រមាញ់និងឃាត់ខ្លួនមេខ្លោងគ្រឿង ញៀនដែលត្រូវជាប់ទោស52ឆ្នាំពីបទជួញ ដូរគ្រឿងញៀនចំនួន2លើកហើយត្រូវក្រុមជនបិទមុខ6នាក់បានបើករថយន្ត1គ្រឿងមកភ្ជង់សមត្ថកិច្ចរំដោះមេខ្លោងជាអ្នកទោសនោះដើម្បីគេចខ្លួននៅមន្ទីរពេទ្យធ្មេញមួយកន្លែងនៅខេត្តសៀមរាបកាលពីថ្ងៃទី17ខែ សីហាឆ្នាំ2023។

សូមរម្លឹកថាកាលពីថ្ងៃទី 17 ខែសីហាឆ្នាំ 2023 កន្លងទៅនេះមានបទល្មើសមួយបានកើតឡើងដោយមានក្រុមឧក្រិដ្ឋជនបើករថយន្តLexusមករំដោះអ្នកទោសនៅក្បែរហាងបបរសរាជនីកន្លែងពេទ្យធ្មេញស្ថិតក្នុងភូមិតាភុលសង្កាត់ស្វាយដង្គុំក្រុងសៀមរាបខេត្តសៀមរាប។ ប៉ុន្តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រាជធានី-ខេត្តបានសហការក្នុងប្រតិបត្តិការស៊ើបអង្កេតជុំវិញរឿងរ៉ាវក្រុមជនបិទមុខរំដោះអ្នកទោសដែលជាមេខ្លោងគ្រឿងញៀនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារខេត្តសៀមរាបចំនួន52ឆ្នាំហើយមេខ្លោងរូបនេះទើបតែឃុំខ្លួននៅពន្ធនាគារបានរយ:

ពេល14ឆ្នាំប៉ុណ្ណោះ។ រហូតកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់បាន 7នាក់ដែលជាក្រុមជនបិទមុខដែលធ្វើស កម្មភាពរំដោះអ្នកទោសដែលជាមេខ្លោងពិរុទ្ធជនរូបនេះកាលពីថ្ងៃទី18ខែសីហាឆ្នាំ 2023។ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ច ខំប្រឹងប្រែងស៊ើបអង្កេតដើម្បីតាមស្វែងរកមេខ្លោងដែលត្រូវរំដោះជាពិរុទ្ធជនរូបនេះរហូតឈានដល់ការឃាត់ខ្លួននៅខេត្តព្រះ វិហារនាល្ងាចថ្ងៃទី22ខែសីហាឆ្នាំ 2023។ បច្ចុប្បន្នកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនកំពុងបញ្ជូនខ្លួនពិរុទ្ធជនជាមេខ្លោងរូបនេះទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀននៃអគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ