• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥០ ល្ងាច

ចាប់ពីថ្ងៃទី 23 -29 ខែសីហាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញតាមការផ្សាយរបស់ក្រសួងធនធា នទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី 22 ខែសី ហាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំ ណឹងស្ដីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី23ដល់ថ្ងៃទី29 ខែសីហាឆ្នាំ 2023) អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យ បានខ្ពស់មិនត្រូវឲ្យកូនតូចៗចាកចេញពីផ្ទះឬលេងទឹកភ្លៀងនោះទេព្រោះវាងាយរង គ្រោះថ្នាក់នៃបាតុភូតរន្ទះបាញ់។ ក្រសួងធនធានទឹកបានគូបញ្ជាក់ថាក្នុងសប្តាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ)និងខ្យល់មួងសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ÷ 1-តំបន់ទំនាបកណ្ដាល÷ -សីតុណ្ហភាពអប្បបរិមាមាន24- 26°C -សីតុណ្ហភាពអតិបរមាមាន 32- 34°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ 2-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាមាន 22-24°C -សីតុណ្ហភាពអតិបរមាមានពី30 -32°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ 3-តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមាន24 -26°C -សីតុណ្ហភាពអតិបរមាមានពី29-31°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្អួរលាយឡំដោយផ្ករ,រន្ទះនិងខ្យល់កន្ត្រាក់ ។នៅលើផ្ទៃសមុទ្រមានភ្លៀង,ខ្យល់និងរលកសមុទ្រកម្ពស់មធ្យម។អាស្រ័យដូចបានជ ម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ