• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៦ ព្រឹក

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងកម្ពុជា និងឡាវ។

ប្រទេសឡាវ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ កាលពីថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគាជាតិនៃកម្ពុជា ពិធីនេះបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

និងឯកឧត្តមបណ្ឌិត Bounleua Sinxayvoravong ទេសាភិបាល ធនាគារកណ្តាលឡាវ។ គម្រោងនៃការតភ្ជាប់ការទូទាត់ឆ្លងដែនចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ “កម្ពុជាស្កេនឃ្យូអរកូតនៅប្រទេសឡាវ” ដែលបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីធ្វើការទូទាត់ប្រាក់តាមរយៈការស្កេនឃ្យូអរកូត (LAOQR) ជាមួយពាណិជ្ជករ ឬហាងទំនិញនៅប្រទេសឡាវ និងដំណាក់កាលទី២ “ឡាវស្កេនឃ្យូអរកូតនៅប្រទេសកម្ពុជា” ដោយប្រជាជនឡាវ

ដែលមានគណនីជាប្រាក់ឡាវគីប អាចទូទាត់ប្រាក់ដោយស្កេនខេអេចឃ្យូអរកូតជាមួយពាណិជ្ជករ ឬហាងទំនិញក្នុងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការគម្រោងនេះ នឹងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ