• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៩ ព្រឹក

ស្លាប់និងរបួស 19នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរ ណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 21 ខែ សីហាឆ្នាំ 2023 បណ្ដាលអនុស្សស្លាប់ 7 នាក់របួសធ្ងន់10នាក់និងស្រាល2នាក់។ របាយការណ៍ដដែលបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 19នាក់គឺកើតឡើងដោយសារការប៉ះ ទង្គិចគ្នាចំនួន13លើកមានកត្តាល្បឿន2 លើក,មិនគោរពសិទ្ធិ3លើក,មិនប្រកាន់ស្តាំ4លើក,ប្រជែងគ្រោះថ្នាក់2លើក,បត់ គ្រោះថ្នាក់1លើកនិងស្រវឹង1លើក។ គួរជម្រាបថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនេះបានបណ្តាលឲ្យមនុស្សស្លាប់7នាក់របួសធ្ងន់6 នាក់និងស្រាល2នាក់។ក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងបួសសរុបចំនួន 15 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 10 លើកមានកត្តាល្បឿន5លើក,មិនប្រកាន់ស្តាំ1លើក,ប្រជែងគ្រោះថ្នាក់1លើក,កត្តាយាន2លើកនិងកត្តាផ្លូវ1លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ